មហាស្រពយុវជននិសិត្សពិភពលោកលើកទី ១៨ បានបញ្ចប់

មហាស្រពយុវជននិសិត្សពិភពលោកលើកទី ១៨ បានបញ្ចប់ - ảnh 1
មហាស្រពយុវជននិសិត្សពិភពលោកលើកទី១៨ (Festival 18) បានបញ្ចប់ ប្រកបដោយជោគជ័យនៅរដ្ឋធានី Quito របស់ Ecuador ដោយមានការអំពាវនាវ បន្តការប្រយុទ្ធប្រឆាំងនឹងរបបចក្រព័ត្ត។ (Image: Vietnam+)

(VOVworld) – បន្ទាប់ពីមួយសប្តាហ៍ធ្វើសកម្មភាពយ៉ាងផុលផុសដោយ ការចូលរួមរបស់តំណាងចំនួន ៥ ពាន់នាក់មកពីប្រទេសចំនួន ១ រយប្រទេស មហាស្រពយុវជននិសិត្សពិភពលោកលើកទី​១៨ (Festival 18) បានបញ្ចប់ ប្រកបដោយជោគជ័យនៅរដ្ឋធានី Quito របស់ Ecuador ដោយមានការអំពាវនាវ បន្តការប្រយុទ្ធប្រឆាំងនឹងរបបចក្រព័ត្ត។ Festival 18 ក៏បានអនុម័តលើសេចក្តី ប្រកាសដែលថ្តោលទោសការហ៊ុំព័ទសេដ្ឋកិច្ចរបស់អាមេរិកចំពោះគុយបា ហើយ សម្តែងចំណងសាមគ្គីភាពចំពោះការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន ជាដើម។ គណៈប្រតិភូវៀតណាមដឹកនាំដោយលេខាទី ១ គណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធ យុវជនកម្មុយនិស្តហូជីមិញ លោក Nguyen Dac Vinh  បានចូលរួមយ៉ាងសកម្មក្នុងរាល់ សកម្មភាពរបស់ Festival លើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ