មហោស្រពល្ខោននិយាយជាតិឆ្នាំ ២០២១ នៅទីក្រុង Hai Phong
(VOVWORLD) - មហោស្រពជាសកម្មភាពតាមកាលកំណត់ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្នុងគោលបំណងស្វែងរកលក្ខណៈច្នៃប្រឌិតថ្មីក្នុងការងារសិល្បៈ ពីនោះស្វែងរកវិធីសាស្ត្រធ្វើសកម្មភាពសមស្របនឹងមុខងារ និងលក្ខណៈជាក់ស្តែងនៃអង្គភាពនីមួយៗ។
មហោស្រពល្ខោននិយាយជាតិឆ្នាំ ២០២១ ប្រព្រឹត្តទៅនៅរោងមហោស្រពខែសីហា (ទីក្រុង Hai Phong) ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ (រូបថត៖ VOV) |
នាយប់ថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុង Hai Phong នាយកដ្ឋានសិល្បៈសម្តែង នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយសមាគមវិចិត្រកររោងមហោស្រពវៀតណាម មន្ទីរវប្បធម៌និងកីឡាទីក្រុង Hai Phong និងស្ថាប័នផ្សេងៗទៀត ដើម្បីរៀបចំមហោស្រពល្ខោននិយាយជាតិឆ្នាំ២០២១។
មហោស្រពជាសកម្មភាពតាមកាលកំណត់ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្នុងគោល បំណងស្វែងរកលក្ខណៈច្នៃប្រឌិតថ្មីក្នុងការងារសិល្បៈ ពីនោះស្វែងរកវិធីសាស្ត្រធ្វើសកម្មភាពសមស្របនឹងមុខងារ និងលក្ខណៈជាក់ស្តែងនៃអង្គភាពនីមួយៗ។ មហោស្រពនេះមានការចូលរួមពីអង្គភាពចំនួន ១៤ ដែលមានឈុតសម្តែងចំនួន ២០ ហើយមានសិល្បករនិងតារាសម្ដែងជាង ៦០០ នាក់ចូលរួម។ ការសម្តែងដែលចូលរួមក្នុងមហោស្រពនេះត្រូវបានផ្សាយផ្ទាល់តាម Youtube របស់សិល្បៈសម្តែងវៀតណាម។ មហោស្រពល្ខោននិយាយជាតិឆ្នាំ ២០២១ ដំណើរការរហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១៕