មហោស្រពវប្បធម៌គង ឃ្មោះ Tay Nguyen ឆ្នាំ២០១៨ បានប្រារព្ធឡើងយ៉ាងមហោឡារិក

(VOVWORLD) - នាយប់ថ្ងៃទី៣០ខែវិច្ឆិកា នៅទីក្រុង Pleiku ខេត្ត Gia Lai នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពគង ឃ្មោះ Tay Nguyen ឆ្នាំ២០១៨។ 
មហោស្រពវប្បធម៌គង ឃ្មោះ Tay  Nguyen ឆ្នាំ២០១៨ បានប្រារព្ធឡើងយ៉ាងមហោឡារិក - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី

ពិធីបុណ្យនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ដោយប្រមូលផ្តុំសិល្បករជាង ១ពាន់នាក់នៃគណៈប្រតិភូចំនួន២៥ ដែលមកពីបណ្តាខេត្ត Tay Nguyen។  ពិធីបុណ្យវប្បធម៌គង ឃ្មោះឆ្នាំ ២០១៨ មិនត្រឹមតែជាឱកាសដើម្បីផ្លាស់ប្តូរវប្បធម៍ គង ឃ្មោះប៉ុណ្ណោះទេ ថែមទាំងជាឱកាសផ្សព្វផ្សាយទេសចរណ៍ ជំរុញពាណិជ្ជកម្មនិងវិនិយោគចូលក្នុងខេត្ត Gia Lai និង Tay Nguyen ទៀតផង។

ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក អង្គការ UNESCO បានប្រគល់ជូន លំហវប្បធម៌គង ឃ្មោះ Tay Nguyen នូវគិត្តិនាម បេតិកភណ្ឌវប្បធម៍អរូបីយ៍តំណាងមនុស្សជាតិ។   នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា មហោស្រពលើកនេះ ជាសកម្មភាពមួយសំដៅលើកតម្កើងនូវតម្លៃដ៏វិសេសវិសាលនិងកម្លាំងរស់មាំមួនជាអចិន្ត្រៃ យ៍ របស់វប្បធម៌គង ឃ្មោះ Tay Nguyen។

មហោស្រពវប្បធម៌គង ឃ្មោះ Tay  Nguyen ឆ្នាំ២០១៨ បានប្រារព្ធឡើងយ៉ាងមហោឡារិក - ảnh 2 ទិដ្ឋភាពនៃពិធីបើកមហោស្រពវប្បធម៌គង ឃ្មោះ Tay Nguyen ឆ្នាំ២០១៨ (រូបថតៈ Chinhphu.vn)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ “បក្សនិងរដ្ឋវៀតណាមជានិច្ចកាល បានផ្តាំផ្ញើរបេសកកម្មរក្សាលំហវប្បធម៌គង ឃ្មោះ Tay Nguyen សម្រាប់សហគមន៍បណ្តាជនជាតិនិងប្រជាជន Tay Nguyen។ ការអភិរក្សប្រព័ន្ធអេកូឡូស៊ីនិងការលើកកម្ពស់គុណតំលៃនៃវប្បធ៌មTay Nguyen គឺរក្សាបរិយាការស់នៅនៃវប្បធម៍គងឃ្មោះក្នុង លំហវីរភាព ពោរពេញដោយរឿងព្រេងនិទានដ៏សម្បូរបែបនៃតំបន់ Tay Nguyen។  គ្មាននរណាម្នាក់ធ្វើការនេះប្រសើរជាងម្ចាស់ស្រុកនៅទីនេះទេ ដែលជាប្រធានបទពិតនៃបណ្តាកេរតំណែលដ៏វិសេសវិសាល”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថាគន្លឹះនៃភាពចម្រុងចម្រើនរបស់តំបន់ Tay Nguyen គឺដើម្បីអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់និងឱសថក្នុងទិសដៅបង្កើនអត្តសញ្ញាណនិងលក្ខណៈពិសេសក្នុងខ្សែសង្វាក់តម្លៃទំនិញកសិកម្មពិភពលោក។ តំបន់ Tay Nguyen គួរតែជានិមិត្តរូបនៃការអភិវឌ្ឍទេសចរណ៍របស់វៀតណាមដែលពោរពេញទៅដោយជំនឿនិងរឿងព្រេងរួមទាំងបេតិកភណ្ឌអាស៊ីក្នុងទសវត្សរ៍ទី ២១ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ