មហោស្រពវប្បធម៌បណ្តាជនជាតិ ក្រោម១ម៉ឺននាក់ លើកទី ១ នឹងប្រព្រឹត្តិទៅនៅ Lai Chau នាពេលឆាប់ៗនេះ

(VOVWORLD) - មហោស្រពវប្បធម៌ដំបូងរបស់បណ្តាជនជាតិដែលមានប្រជាជនតិចជាង១ម៉ឺននាក់នឹងប្រព្រឹត្តិទៅនៅទីក្រុង Lai Chau ខេត្ត Lai Chau ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ក្រោមប្រធានបទ “អភិរក្ស ផ្សព្វផ្សាយ និងរីកសាយភាយអត្តសញ្ញាណវប្បធម៌” ប្រពៃណីវប្បធម៌របស់ក្រុមជនជាតិមានចំនួនប្រជាជនតិច”។ 
មហោស្រពវប្បធម៌បណ្តាជនជាតិ ក្រោម១ម៉ឺននាក់ លើកទី ១ នឹងប្រព្រឹត្តិទៅនៅ Lai Chau នាពេលឆាប់ៗនេះ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Trinh Thi Thuy ធ្វើជាប្រធានសន្និសីទកាសែត (រូបថត៖ chinhphu.vn)

មហោស្រពនេះមានការចូលរួមពីសិប្បករ និងតារាសម្ដែងមកពី ១៤ ជនជាតិ តាមមូលដ្ឋានចំនួន ១៣ ដែលមានប្រជាជនតិចជាង ១ម៉ឺននាក់នៅទូទាំងប្រទេស។ លើសពីនេះ មហោស្រពក៏មានការចូលរួមពីក្រុមសិល្បៈមកពីខេត្តយូណាន (ប្រទេស ចិន) និងអាជីវកម្មទេសចរណ៍ឡាវផងដែរ។ លោក Tran Quang Khang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ នឹងមានសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏ទាក់ទាញជាច្រើន។ ទន្ទឹមនឹងនោះ គណៈកម្មាធិការរៀបចំក៏នឹងជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិប្បករឆ្នើម ដែលបានរួមចំណែកក្នុងការអភិរក្ស និងបញ្ជូនវប្បធម៌ប្រពៃណីរបស់ជនជាតិ។ លោក Tran Quang Khang បានលើកឡើងថា៖ “ការរៀបចំមហោស្រពវប្បធម៌ជនជាតិដែលមានប្រជាជនក្រោម១ម៉ឺននាក់ក្នុងគោលបំណងលើកតម្កើងនិងផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិភាគតិច។ អាស្រ័យហេតុនេះ រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ មោទនភាពជាតិ និងពង្រឹងផែនមហាសាមគ្កីជនជាតិទាំងមូល; លើកកំពស់ការយល់ដឹង និងទំនួលខុសត្រូវរបស់គ្រប់កម្រិត គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋានក្នុងការងារអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិទាំង ៥៤ នៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ