មហោស្រពសមុទ្រ Nha Trang-Khanh Hoa ឆ្នាំ២០១៧បានបើកនៅទីក្រុង Nha Trang

(VOVWORLD) -នាយប់ថ្ងៃទី១១មិថុនា នៅទីក្រុង Nha Tranh ខេត្ត Khanh Hoa បានប្រារព្ធពិធី បើកមហោស្រពសមុទ្រ Nha Trang ឆ្នាំ២០១៧។ 
មហោស្រពសមុទ្រ Nha Trang-Khanh Hoa ឆ្នាំ២០១៧បានបើកនៅទីក្រុង Nha Trang - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី  

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១រហូត ដល់ថ្ងៃទី១៣មិថុនា មហោស្រពសមុទ្រ Nha Trang ២០១៧ ក្រោមប្រធានបទ “បើក ទូលាយរង្វង់ដៃមិត្តភក្តិ” នឹងមានសកម្មភាពវប្បធម៌ ទេសចរណ៍ សិក្ខសាលានិង ការ តាំងពិព័រណ៍ជាង៥០។ នេះជាឱកាសសម្រាប់ខេត្ត Khanh Hoa ឧទ្ទេសនាមជាមួយ មិត្តភក្តិជាតិនិងអន្តរជាតិនូវទួរទេសចរណ៍ដ៏វិសេសវិសាលនៅតំបន់ក៏ដូចជាលក្ខណៈប្រពៃណីនិងទំនើបរបស់ Nha Trang – Khanh Hoa។ អញ្ជើញថ្លែងមតិនៅទី នេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

        “យើងនាំគ្នាតភ្ជាប់រង្វង់ដៃ ផ្តល់មកឲ្យគ្នាភាពកក់ក្តៅ។ យើងទាំងអស់គ្នារួមដៃ តាមរយៈសកម្មភាពជាក់ស្តែង ដូចជាប្រមូលសំរាម បញ្ចេញស្នាមញញឹម ដើម្បី ទីក្រុង Nha Trang ដើម្បីខេត្ត Khanh Hoa  និងដើម្បីវៀតណាមកាន់តែស្រស់ស្អាត បំព្រង កាន់តែទាក់ទាញ និងកាន់តែរាក់ទាក់រួសរាយជាង។ ដើម្បីភ្ញៀវទេសចរនិង មិត្តភក្តិនៅដិតជាប់នូវមនោសញ្ចេតនាយ៉ាងល្អប្រសើរអំពីទឹកដីនិងមនុស្សវៀត ណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ