មហោស្រពសិល្បៈល្ខោនអាយ៉ងលើទឹកទីក្រុងហាណូយឆ្នាំ២០១៩
(VOVWORLD) - មហោស្រពលើកនេះទាក់ទាញបានការចូលរួមរបស់ល្ខោនអាយ៉ងលើទឹកនៅសង្កាត់ចំនួន ៥ នៅទឹកដីទីក្រុងហាណូយ។
ទិដ្ឋភាពនៃមហោស្រពសិល្បៈល្ខោនអាយ៉ងលើទឹកទីក្រុងហាណូយឆ្នាំ២០១៩ |
មហោស្រពសិល្បៈល្ខោនអាយ៉ងលើទឹកទីក្រុងហាណូយឆ្នាំ២០១៩ បានប្រព្រឹត្តិទៅនាចុងសប្តាហ៍កន្លងទៅ នៅសង្កាត់ Van Phuc ខ័ណ្ឌHa Dong ទីក្រុងហាណូយ។ នេះគឺជាសកម្មភាពសិល្បៈមហាជន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌និងកីឡាទីក្រុងហាណូយ។ មហោស្រពលើកនេះទាក់ទាញបានការចូលរួមរបស់ល្ខោនអាយ៉ងលើទឹកនៅសង្កាត់ចំនួន ៥ នៅទឹកដីទីក្រុងហាណូយដែលរួមមាន៖ សង្កត់ល្ខោនអាយ៉ងឃុំ Binh Phu ស្រុក Thach That សង្កត់ល្ខោនអាយ៉ង Dao Thuc ស្រុក Dong Anh និង សង្កត់ល្ខោនអាយ៉ង Chang Son ស្រុក Thach That ជាដើម។
បញ្ចប់មហោស្រពនេះ គណៈចាត់តាំងបានប្រគល់ពាន់រង្វាន់លេខ ១ ដល់កម្មវិធីសម្ដែងរបស់ល្ខោនអាយ៉ង Chang Son ស្រុក Thach That ហើយ ពាន់រង្វាន់លេខ ២ បានទៅលើល្ខោនអាយ៉ងឃុំ Binh Phu ស្រុក Thach That និងល្ខោនអាយ៉ង Dao Thuc ស្រុក Dong Anh។
មហោស្រពសិល្បៈល្ខោនអាយ៉ងលើទឹកទីក្រុងហាណូយឆ្នាំ២០១៩ បានរួមចំណែកផ្សព្វផ្សាយសិល្បៈល្ខោនអាយ៉ងលើទឹកដល់ទស្សនិកជនជាតិ និងអន្តរជាតិ៕