មហោស្រពហ្វឹរ (Pho) ២០២៤ នឹងប្រព្រឹត្តទៅនៅខេត្ត Nam Dinh
(VOVWORLD) - មហោស្រព Pho ឆ្នាំ ២០២៤ ក្រោមប្រធានបទ "ផ្លូវ Pho វៀតណាម " បានប្រព្រឹត្តទៅជាផ្លូវការរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ខែមីនា នៅទីក្រុង Nam Dinh ខេត្ត Nam Dinh ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងគួរឲ្យទាក់ទាញជាច្រើន។ ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៩ កុម្ភៈ នៅទីក្រុងហាណូយ។
គណៈរៀបចំបានជូនព័ត៌មានអំពីមហោស្រព Pho ២០២៤ (រូបថត៖ baonamdinh.vn) |
ក្នុងអំឡុងពេល ៣ ថ្ងៃប្រព្រឹត្តទៅមហោស្រព Pho ២០២៤ គណៈចាត់តាំងមានកម្មវិធីពិសេសមួយ ពោលគឺ នឹងមាន Pho ពី ១៥.០០០ - ២០.០០០ ចានសម្រាប់បម្រើអាហារពេលល្ងាចនៅក្នុងទម្រង់ជាប័ណ្ណសម្រាប់ទីញ។ ជាមួយនឹងប័ណ្ណនីមួយៗដែលមានតម្លៃ ១៥.០០០ ដុង អ្នកទទួលទានអាហារនឹងមានឱកាសពិសារ Pho មួយចាននៅតូបស្រេចចិត្ត។ លោកស្រី Le Thi Thiet ប្រធានសមាគមវប្បធម៍ម្ហូបអាហារខេត្ត Nam Dinh បានឲ្យដឹងថា៖ “ចំណុចលេចធ្លោនៃមហោស្រព Pho ឆ្នាំនេះ គឺយើងកំពុងកសាង និងបង្កើតឡើងវិញនូវ ផ្លូវ Pho មួយ និងលើកតម្កើងភូមិសិប្បកម្មដែលធ្វើ Pho ពីស្រូវអង្ក និងបង្កើតឡើងវិញវាលស្រែ និងគ្រាប់ស្រូវ ដើម្បីអាចរក្សានិងមរតករបៀបធ្វើសរសៃ Pho វៀតណាមដ៏ឆ្ងាញ់ពិសារ។ បច្ចុប្បន្ននេះ នៅលើទីផ្សារអន្តរជាតិមានមី នំបញ្ចុក មីសួរ និងគុយទាវជាច្រើនប្រភេទ ប៉ុន្តែ Pho វៀតណាមធ្វើពីអង្ករគឺជាចំណាប់អារម្មណ៍ពិសេសមួយរបស់អាជីវករអន្តរជាតិ”។
ក្រៅពីឧទ្ទេសនាមដោយផ្ទាល់នូវរសជាតិរបស់ Pho វៀតណាម មហោស្រព Pho ក៏រៀបចំសកម្មភាពជាច្រើន រួមទាំងបទពិសោធន៍នៃដំណាក់កាលធ្វើ Pho ជូនឯកអគ្គរដ្ឋទូត ភ្ញៀវ អញ្ជើញនិងភ្ញៀវទេសចរណ៍នៅមហោស្រព Pho របស់ភូមិសិប្បកម្ម Pho ប្រពៃណី Van Cu ផងដែរ។ នេះជាឱកាសដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌ និងមុខម្ហូបពិសេសរបស់ខេត្ត Nam Dinh និយាយដោយឡែក និងវៀតណាមចំពោះភ្ញៀវទេសចរក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ។ ជាពិសេស តាមរយៈមហោស្រព គណៈកម្មាធិការរៀបចំសង្ឃឹមថានឹងរៀបចំឯកសារដាក់ជូនអង្គការ UNESCO ដើម្បីនាំ Pho វៀតណាមក្លាយជាបេតិកភណ្ឌវប្បធម៌ពិភពលោក៕