មហោស្រពអាវផាយទីក្រុងហូជីមិញត្រូវបានបិទបញ្ចប់
(VOVWORLD) -សារ នៃមហោស្រពលើកនេះគឺ "ខ្ញុំស្រឡាញ់អាវផាយវៀតណាម" ត្រូវបានរីកសុះសាយយ៉ាងទូលំទូលាយ ដល់ប្រជាជន យុវវ័យរាប់ពាន់នាក់ ក៏ដូចជាទាក់ទាញបានចំណាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
ទិដ្ឋភាពនៃ មហោស្រពអាវផាយទីក្រុងហូជីមិញ (រូបថត៖ sggp.org.vn) |
នាយប់ថ្ងៃទី ១៧ ខែមិនា មហោស្រពអាវផាយទីក្រុងហូជីមិញលើកទី ៦ ឆ្នាំ ២០១៩ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ក្រោយរយៈពេល ២ សប្ដាហ៍បានប្រព្រឹត្តិទៅ (ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៧ ខែមិនា) ដោយមានសកម្មភាពសម្ដែង ជួបប្រាស្រ័យទាក់ទងគ្នា និងកិច្ចសន្ទនាជាច្រើនយ៉ាងផុលផុស។ សារ នៃមហោស្រពលើកនេះគឺ "ខ្ញុំស្រឡាញ់អាវផាយវៀតណាម" ត្រូវបានរីកសុះសាយយ៉ាងទូលំទូលាយ ដល់ប្រជាជន យុវវ័យរាប់ពាន់នាក់ ក៏ដូចជាទាក់ទាញបានចំណាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
មហោស្រពអាវផាយទីក្រុងហូជីមិញលើកទី ៦ នេះ បានរួមចំណែកលើកតម្កើង និងអះអាងនូវតម្លៃជាអមតៈនៃអាវផាយវៀតណាមក្នុងក្រអៅបេះដូងប្រជាជន និងភ្ញៀវទេសចរ។ លោក Le Truong Hien Hoa នាយកមជ្ឈមណ្ឌលជំរុញទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖
“គណៈចាត់តាំងជានិច្ចកាលមានក្ដីសង្ឈឹមអំពីភាពសុះសាយ និងការគាំទ្រ របស់ ប្រជានជទីក្រុងហូជីមិញនិយាយាដោយឡែក និងប្រជាជនទូទាំង ប្រទេស និយាយរួម។ យើងខ្ញុំមានគោលបំណងថាប្រជាជនគ្រប់រូប គ្រប់វ័យអាយុសុទ្ធ តែចូលរួមព្រឹត្តិការណ៍នេះ ដើម្បីផ្សាយសារអំពីសំលៀកបំពាក់ប្រពៃណីនៃប្រជាជាតិទាំងមូល”៕