មហោស្រពអាវផាយនៅលើផ្លូវបេតិកភណ្ឌ
(VOVWORLD) - មហោស្រពអាវផាយ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពស្នូលៗដែលត្រូវបានទន្ទឹងរង់ចាំបំផុតនាពេលរដូវ Festival មកដល់ម្ដងៗ ដោយទាក់ទាញការចូលរួមរបស់មនុស្សរាប់ ពាន់នាក់។
ការសម្ដែងមូ៉ដអាវផាយនៅមហោស្រព (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌ Festival របរប្រពៃណី Hue ២០១៩ នាយប់ថ្ងៃទី២៨ ខែមេសា នៅក្លោងទ្វារធំ (Ngo Mon) បរមរាជវាំង Hue បានប្រព្រឹត្តទៅមហោស្រពអាវ ផាយក្រោមប្រធានបទ “អាវផាយនៅលើផ្លូវបេតិកភណ្ឌ”។ មហោស្រពអាវផាយ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពស្នូលៗដែលត្រូវបានទន្ទឹងរង់ចាំបំផុតនាពេលរដូវ Festival មកដល់ម្ដងៗ ដោយទាក់ទាញការចូលរួមរបស់មនុស្សរាប់ ពាន់នាក់។ ព្រឹត្តិការណ៍នេះបានរួមចំណែកពង្រីកតម្លៃវប្បធម៌ប្រពៃណី ក៏ដូចជា លើកតម្កើងសំលៀកបំពាក់អាវផាយរបស់វៀតណាមផងដែរ។
នៅមហោស្រព មហាជនត្រូវបានគយគន់ឈុតសម្ដែងម៉ូដអាវផាយ របស់អ្នករចនាម៉ូដល្បីល្បាញនានាក្នុងទូទាំងប្រទេស។ ក្រោមប្រធាន បទ “អាវផាយនៅលើផ្លូវបេតិកភណ្ឌ” បណ្ដាអ្នករចនាម៉ូដបានបញ្ចូលក្នុងស្នាដៃ របស់ខ្លួននូវរូបភាពរមណីយដ្ឋានធម្មជាតិឬក៏លក្ខណៈវប្បធម៌ពិសេសដោយឡែក នៅតាមតំបន់ភាគកណ្ដាលប្រទេសជាតិដែលត្រូវបានអង្គការ UNESCO ទទួល ស្គាល់ជាបេតិកភណ្ឌពិភពលោកដូចជា កំពែងរាជ្យកាលស្ដេច Ho នៅខេត្ត Thanh Hoa ឧទ្យានជាតិ Phong Nha Ke Bang នៅខេត្ត Quang Binh តំបន់កេរ ដំណែលរាជ្យកាលស្ដេច Nguyen នៅខេត្ត Thua Thien – Hue ឬទីក្រុងបុរាណ Hoi An ជាដើម។
ការច្នៃប្រឌិតទាំងនេះបាននាំមកនូវតម្លៃថ្មីនៃសម័យទំនើបសម្រាប់ផលិត ផលអាវផាយ ព្រមទាំងនាំទស្សនិកជនទៅទស្សនាតំបន់រមណីយដ្ឋានភាគ កណ្ដាលផងដែរ៕