មហាអំណាចនានាពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន
|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្លាស់ប្តូរយោបល់អំពីស្ថានភាពនៅអ៊ុយក្រែន (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៥ មេសា បណ្ដាកំលាំងពិសេសរបស់អ៊ុយក្រែនបានចាប់ផ្តើម ដំណាក់កាលទី ២ នៃយុទ្ធនាការប្រឆាំងភេវរកម្មនៅតំបន់ភាគខាងកើតប្រទេសនេះ ដែលតម្រង់ទៅលើបាតុករដែលកំពុងឡោមព័ទ្ធទីក្រុង Slavyansk។ សេនាធិការ
បណ្ដោះអាសន្នរបស់អ៊ុយក្រែន លោក Serhiy Pashynsky បានឲ្យដឹងថា៖ យុទ្ធនាការ
នេះមានគោលដៅទប់ស្កាត់ភេវរកម្មនិងជៀសវាងការធ្វើអន្តរាយចំពោះជនស៊ីវិល
នៅទីក្រុង Slavyansk។ ទាក់ទិនដល់កាយវិការនេះរបស់រដ្ឋអំណាចបណ្តោះអាសន្ន
នៅអ៊ុយក្រែនក្នុងការសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី ២៥ មេសា ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាន
ផ្លាស់ប្តូរយោបល់អំពីស្ថានភាពនៅអ៊ុយក្រែន ក្នុងនោះ ផ្តោត់ទៅលើការដែល រដ្ឋាភិបាលបណ្តោះអាសន្ន Kiev គ្មាន គោលបំណងអនុវត្តកិច្ចព្រមព្រៀងទីក្រុង
Geneva ដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី ១៧ មេសា កន្លងមក។ រីឯខ្លួនវិញ
ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានរិះគន់យ៉ាងខ្លាំងក្លាផែនការរបស់រដ្ឋអំណាច
បណ្តោះអាសន្ន Kiev អំពីការប្រើប្រាស់កំលាំង ដើម្បីបង្ក្រាប់បាតុករនៅតំបន់
អាគ្នេយ៍អ៊ុយក្រែន។
ក្នុងពេលនោះ អធិការបតី Angela Merkel បានស្នើរឲ្យប្រធានាធិបតីរុស្ស៊ីនាំចេញ
សញ្ញាច្បាស់លាស់ថា៖ ម៉ូស្គូ គាំទ្រទាំងស្រុងបណ្ដាកិច្ចសន្យាដែលទទួលបាន
នៅទីក្រុង Geneva ស្វីស។ ទន្ទឹមនឹងនោះ អធិការបតីអាល្លឺម៉ង់ក៏បានព្រមានថា៖ ប៉ែកឡាំងត្រៀមខ្លួនជាស្រេច គាទ្របណ្ដាបទដាក់ទណ្ឌកម្មថ្មីចំពោះម៉ូស្គូ ក្នុង
ករណី ស្ថានភាពនៅអ៊ុយក្រែនបន្តឡើង ជណ្តើរតទៅទៀត៕