ម៉ាឡេស៊ី អាមេរិក ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិករបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ កញ្ញានោះ ម៉ាឡេស៊ី អាមេរិក គ្រោងនឹង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
ម៉ាឡេស៊ី អាមេរិក ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិករបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ កញ្ញានោះ ម៉ាឡេស៊ី អាមេរិក គ្រោងនឹង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ជាក់ស្ដែង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីជំនួបរវាង នាយករដ្ឋមន្រ្តី លោក Najib និងប្រធានាធិបតីអាមេរិកលោក Donald Trump នៅវ៉ាស៊ីនតោន នាថ្ងៃទី ១៣ កញ្ញា ភាគីទាំងពីរបានឲ្យដឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការសំដៅប្រឆាំងនឹងគំរាមកំហែងដែលកំពុងកើនឡើងរបស់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) និងបក្ខពួករបស់គេនៅតំបន់អាស៊ីអាគ្នេយ៍។ ស្ដីពីទំនាក់ទំនងការពារជាតិទ្វេភាគី ថ្នាក់ដឹកនាំទាំងពីររូប បានសង្តត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអាទិភាពដូចជាសន្តិសុខនាវាចរណ៍ ប្រឆាំងភេរវកម្ម និងចែករំលែកព័ត៌មានរវាងកងកម្លាំងការពារជាតិ និងសន្តិសុខនៃប្រទេសទាំងពីរ។ ទាក់ទងនឹងអាស៊ាន ភាគីទាំងពីរបានអះអាងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមសំដៅអភិវឌ្ឍន៍សហគមន៍អាស៊ាន៕