ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងហ្វីលីពីនសហប្រតិបតិ្តការប្រឆាំង IS

ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងហ្វីលីពីនសហប្រតិបតិ្តការប្រឆាំង IS - ảnh 1
ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Zahid Hamidi (រូបថត៖themalaysianreserve.com)

(VOVworld) - នាថ្ងៃទី២៦ មករា ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Zahid Hamidi
ឲ្យដឹងថា ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងហ្វីលីពីនបានឯកភាពកិច្ចសហប្រតិបតិ្តការរវាង
ភាគីទាំងបីសំដៅប្រឆាំងនឹងសកម្មភាពនិងសតិអារម្មណ៍របស់អង្គការរដ្ឋអ៊ីស្លាម (IS)
 ស្វ័យប្រកាសនៅក្នុងតំបន់។លោក Zahid Hamidi សង្កត់ធ្ងន់ថា កិច្ច សហប្រតិបតិ្ត
ការនេះត្រូវបានប្រមុខរដ្ឋនៃប្រទេសទាំងបីរួមមាននាយករដ្ឋមន្រ្តី ម៉ាឡេស៊ីលោក
Najib Razak ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និង ប្រធានាធិបតីហ្វីលីពីន
លោក Rodrigo Duterte យល់ស្រប តាមនោះ ប្រទេស ទាំងបីនេះនឹងសហការដើម្បី
បង្ក្រាបមុខសញ្ញាភេរវករនិងបោះបង់ចោលសតិ អារម្មណ៍របស់ IS នៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ