ម៉ាឡេស៊ីកំណត់ពេលវេលាកាត់ក្តីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak

(VOVWORLD) - នាថ្ងៃទី១០ខែសីហា តុលាការម៉ាឡេស៊ីបានស្នើឲ្យអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បង្ហាញមុខនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយពីបទចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវដែលធ្វើឲ្យបាត់បង់ទឹកប្រាក់រាប់ពាន់ លានដុ លារអាមេរិក នៅមូលនិធិជាតិម៉ាឡេស៊ី (1DMB)។
ម៉ាឡេស៊ីកំណត់ពេលវេលាកាត់ក្តីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak - ảnh 1 អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak

ចៅក្រមតុលាការ Mohamad Nazlan Mohamad Ghazali បានឲ្យដឹងថា តុលាការកាត់ក្តី លោក Najib Razak នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ និងអូសបន្លាយរហូតដល់ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩។ ប្រសិនបើត្រូវបានកាត់ទោស លោក Najib Razak នឹងប្រឈមមុខនឹងការជាប់ឃុំឃាំងច្រើនឆ្នាំក្នុងពន្ធនាគារ។ សក្សីត្រូវបានកោះហៅក្នុង ការកាត់ក្តីនេះត្រូវបានប៉ាន់ស្មានមានប្រមាណ ៥០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ