ម៉ាឡេស៊ីចាប់ផ្តើមបើកឆ្នាំ APEC ២០២០
(VOVWORLD) -លោកនាយករដ្ឋមន្រ្តី Mahathir Mohamad បានអះអាងថាម៉ាឡេស៊ីនឹងខិតខំរៀបចំប្រកបដោយជោគជ័យនូវឆ្នាំ APEC ២០២០ ដោយផ្តោតលើការជំរុញរបៀបវារៈអំពីពាណិជ្ជកម្ម។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad ថ្នាក់ដឹកនាំ APEC (រូបថត៖ Ha Ngoc / TTXVN) |
នាថ្ងៃទី ៤ ខែធ្នូ ម៉ាឡេស៊ីបានរៀបចំពិធីបើកឆ្នាំវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២០ ដោយមានប្រធានបទ“លើកកម្ពស់សក្តានុពលមនុស្សឆ្ពោះទៅរកអនាគតរុងរឿងរួមមួយ” នៅក្នុងទីក្រុងបច្ចេកវិទ្យា Cyber Jaya ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad មន្ត្រីរដ្ឋាភិបាល តំណាង លេខាធិការដ្ឋាន APEC ឯកអគ្គរដ្ឋទូត ឧត្តមស្នងការ តំណាងនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ។
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Mahathir Mohamad បានអះអាងថាម៉ាឡេស៊ីនឹងខិតខំរៀបចំប្រកបដោយជោគជ័យនូវឆ្នាំ APEC ២០២០ ដោយផ្តោតលើការជំរុញរបៀបវារៈអំពីពាណិជ្ជកម្ម វិនិយោគលើគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច នាំមកនូវភាពរុងរឿងដល់ប្រជាជន នៃប្រទេសជាសមាជិក APEC ដូចជាប្រធានបទនៃឆ្នាំ APEC ២០២០ ផងដែរ៕