ម៉ាឡេស៊ីថ្កោលទោសទង្វើរបស់ចិននៅសមុទ្រខាងកើត


ម៉ាឡេស៊ីថ្កោលទោសទង្វើរបស់ចិននៅសមុទ្រខាងកើត - ảnh 1
ម៉ាឡេស៊ីថ្កោលទោសទង្វើរបស់ចិននៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – តាមកាសែត “New Straits Times” របស់ម៉ាឡេស៊ីដែលបានចុះ
 ផ្សាយនាថ្ងៃទី ១២ មករា រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Anifah
Aman បានចាត់ទុកថា៖ ការដែល ចិនដំណើការសាកល្បងជើងហោះហើរនៅ
ព្រលានយន្តហោះដែលប្រទេសនេះកសាងខុសច្បាប់នៅកោះថ្ម Chu Thap  
បាន រារាំងការដោះស្រាយជំលោះនៅសមុទ្រខាងកើត។ រដ្ឋមន្ត្រី  Anifah បាន
សង្កត់ ធ្ងន់ថា៖ ទង្វើពោលខាងលើរបស់ចិនអាចបង្កើនភាពតានតឹងនៅសមុទ្រ
ខាងកើត ហើយអាចធ្វើឲ្យជំលោះនៅតំបន់នេះស្មុគស្មាញថែមទៀតដោយសារ
ការបាត់បង់ ទំនុកទុកចិត្តរវាងប្រទេសទាក់ទិននានា។ លោក Anifah បានអះ
អាងថែមទៀត ថា៖ សារៈសំខាន់ចំពោះភាគីទាក់ទិនទាំងអស់គឺការប្រតិបត្តិ
តាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ
(UNCLOS) ឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនា
នានៅសមុទ្រខាងកើត (DOC)។ ភាគីទាំងអស់ត្រូវស្វែងរករបៀបលើកកំពស់
ចំណះដឹងរួម បង្កើនទំនុក ទុកចិត្តនិងជៀសវាងរាល់ទង្វើបង្កើនភាពតានតឹង
 ទន្ទឹមនឹងនោះ រក្សារកិច្ចសន្យា សំដៅកសាងក្រមប្រតិបត្តិនៃភាគីនានានៅ
សមុទ្រខាងកើត (COC)។ លោក Anifah បានឲ្យដឹងថែមទៀតថា៖ គប្បីខំប្រឹង
ប្រែងនៅកំរិតតំបន់ ជាពិសេសនៅ កំរិតអាស៊ានសំដៅរក្សាសន្តិភាពនៅ
សមុទ្រខាងកើតនិងតំបន់អាស៊ីអាគ្នេយ៍៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ