ម៉ាឡេស៊ីទទួលដំណែងជាប្រធានអាស៊ាននាឆ្នាំ២០១៥
|
ម៉ាឡេស៊ីទទួលដំណែងជាប្រធានអាស៊ាននាឆ្នាំ២០១៥
(រូបថតៈREUTERS ) |
(VOVworld)-នាថ្ងៃទី១៣វិច្ឆិកា ប្រទេសម៉ាឡេស៊ីបានទទួលយកដំណែង ជាប្រធាន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ឆ្នាំ២០១៥ពីប្រទេស ម៉ីយ៉ានម៉ា ដោយ
មានការសន្យានឹងឆ្ពោះទៅសហគមន៍អាស៊ាន១យកប្រជា ជនធ្វើជាមជ្ឈមណ្ឌល។
ពិធីប្រគល់ដំណែងនេះ បានប្រារព្ធក្នុងពិធីបិទបញ្ចប់ សន្និសីទកំពូលអាស៊ានលើក
ទី២៥នៅរដ្ឋធានី Nay Pyi Taw របស់ម៉ីយ៉ានម៉ា។ នៅក្នុងពិធីប្រគល់ នាយករដ្ឋមន្រ្តី
ម៉ាឡេស៊ី លោក Najib Razak បាន អះអាងថា ជាប្រធានប្តូរវែនរបស់អាស៊ាន ម៉ាឡេ
ស៊ីនឹងបន្តការងារដើម្បី សម្រេចបានទស្សនវិស័យនិងកម្មវិធីសកម្មភាពដែលបាន
ដាក់ចេញសម្រាប់ ឆ្នាំ២០១៥។ ការងាររបស់ម៉ាឡេស៊ីនាពេលខាងមុខ គឺជម្រុញ
អាស៊ាន ឲ្យខិតជិតជាមួយប្រជាជន និងអាស៊ានត្រូវផែនការផ្សព្វផ្សាយដោយមាន
ប្រសិទ្ធភាពជាងទៀតដើម្បីលើកកំពស់ការយល់ដឹងក្នុងសហគមន៍៕