ម៉ាឡេស៊ីនិងចិនឯកភាពបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ

ម៉ាឡេស៊ីនិងចិនឯកភាពបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ - ảnh 1
រដ្ឋមន្ត្រីការបរទេសម៉ឡេស៊ីលោក Anifah Aman និងសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ជួបសន្ទនានៅ Putrajaya (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១០ ឧសភា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak និង
សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ដែលកំពុងបំពេញទស្សនកិច្ចនៅ
ប្រទេសអាស៊ីអាគ្នេយ៍នេះ បានឯកភាពលើការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ
ទ្វេភាគី។នាយករដ្ឋមន្រ្តីលោក Najib បានអះអាងថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេច
បើកទូលាយឱកាសសហប្រតិបតិ្តការជាមួយចិនក្នុងរយៈពេលយូរអង្វែងហើយ
បន្តបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុនិងទេសចរណ៍
សំដៅជំរុញឲ្យទំនាក់ទំនងម៉ាឡេស៊ីនិងចិនអភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅ
មួយថ្ងៃ។រីឯលោក Yang Jiechi បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ
បានអភិវឌ្ឍន៍យ៉ាងលឿននិងរឹងមាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្នុងឆ្នាំ២០១៥
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរៀបចំជំនួបចរចារសំខាន់ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ