ម៉ាឡេស៊ីនិងនូរវ៉ែលហ្សេឡង់ជំរុញ RCEP បន្ទាប់ពីអាមេរិកចាកចេញពី TPP
|
ម៉ាឡេស៊ីនិងនូរវ៉ែលហ្សេឡង់ជំរុញ RCEP បន្ទាប់ពីអាមេរិកចាកចេញពី TPP (VNA) |
(VOVworld) – ម៉ាឡេស៊ីនឹងប្រមូលផ្តុំទៅលើការធ្វើសមាហរណកម្មសេដ្ឋកិច្ច
ក្នុងតំបន់ហើយសម្រេចកិច្ចព្រមព្រៀងសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់
(RCEP) ក្នុងកាលៈទេសៈ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ
ប៉ាស៊ីហ្វិក (TPP) កំពុងប្រឈមមុខនឹងការបំផ្លាញចោលបន្ទាប់ពីអាមេរិក
ប្រកាស ចាកចេញពីកិច្ចព្រមព្រៀងនេះ។ នាថ្ងៃទី ២៤ មករា រដ្ឋមន្ត្រីពាណិ
ជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មម៉ាឡេស៊ី លោក Mustapa Mohamed បាន
ឲ្យដឹងថា៖ ម៉ាឡេស៊ី នឹងជំរុញសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសទាំង
១០ របស់អាស៊ាន សម្រេច RCEP ដែលរួមមានប្រទេសជាសមាជិកអាស៊ាន
ទាំងអស់និងដៃគូ ពាណិជ្ជកម្មស្នូលចំនួន ៦ របស់ប្លុក ក្នុងនោះ មានចិន។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់ លោក Bill English បានអះ
អាងថា៖ ប្រទេសនេះ នឹងមិនបោះបង់ចោលបណ្ដាកិច្ចព្រមព្រៀងពាណិ
ជ្ជកម្មសេរីដទៃទៀតក្នុងពេលដែលអាមេរិកចាកចេញពី TPP ទេ។ នាយក
រដ្ឋមន្ត្រី Bill English បានសង្កត់ធ្ងន់ថា៖ ការដែល ប្រធានាធិបតីអាមេរិក
លោក Donald Trump ប្រកាសចាកចេញពី TPP មិនមែនជាប្រការភ្ញាក់
ផ្អើលឡើយ ប៉ុន្តែ នៅធ្វើឲ្យនូរវ៉ែលហ្សេឡង់អស់សង្ឃឹមបន្ទាប់ពីការខ្នះខ្នែង
ដំណើរការចរចាររបស់ប្រទេសទាក់ទិននានា។ លោកក៏បាន ឲ្យដឹងថែម
ទៀតថា៖ បណ្ដាប្រទេសនៅសេសសល់ក្នុង TPP គ្រោងនឹងជួបធ្វើការ
ជាមួយគ្នាដើម្បីពិភាក្សាជំហានជាបន្ត៕