ម៉ាឡេស៊ីនិងសិង្ហបុរីសម្រេចបាននូវកិច្ចព្រមព្រៀងស្តីអំពីគម្រោងផ្លូវដែកល្បឿន លឿន

(VOVWORLD) -នាថ្ងៃទី៣ ខែកញ្ញា ម៉ាឡេស៊ី និងសិង្ហបុរី ម្រេចបាននូវ កិច្ចព្រមព្រៀងស្តី អំពីគម្រោងផ្លូវដែកល្បឿនលឿន។យោងតាមនោះ ប្រទេស ម៉ាឡេស៊ីនឹងមិនត្រូវ តែតបសងថ្លៃឲ្យសិង្ហបុរីក្នុងដំណាក់កាលដែលគម្រោងផ្លូវដែក ល្បឿនលឿន (HSR) តភ្ជាប់រវាងទីក្រុង Kuala Lumpur និងសិង្ហបុរីត្រូវបានផ្អាកការអនុវត្តនោះ ទេ។
ម៉ាឡេស៊ីនិងសិង្ហបុរីសម្រេចបាននូវកិច្ចព្រមព្រៀងស្តីអំពីគម្រោងផ្លូវដែកល្បឿន លឿន - ảnh 1 ម៉ាឡេស៊ីនិងសិង្ហបុរីសម្រេចបាននូវកិច្ចព្រមព្រៀងស្តីអំពីគម្រោងផ្លូវដែកល្បឿន លឿន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Mohamed Azmin Ali  បាន ឲ្យដឹង ថាពេលវេលាផ្អាកគម្រោងនេះគឺមិនទាន់ត្រូវបានកំណត់នៅឡើយទេនាបច្ចុប្បន្ន ហើយ លោក Azmin Ali ក៏បន្តថា ការអនុវត្តគម្រោងនេះអាចតភ្ជាប់ឡើងវិញ ពេលដែលសេដ្ឋកិច្ចត្រូវបានកែលំអឲ្យបានប្រសើរ និងក្នុងករណី គម្រោងនេះត្រូវ បានលុបចោល ម៉ាឡេស៊ីនឹងត្រូវតបសងថ្លៃឲ្យប្រទេសសិង្ហបុរីផងដែរ។ យោងតាមប្រភពព័ត៌មានរបស់ម៉ាឡេស៊ី ទឹកប្រាក់ត្រូវតបសងមានប្រមាណ ៥០០ លាន Ringgit (ស្មើនឹងជាង ១២០ លានដុល្លារអាមេរិក) ។

គួរបញ្ជាក់ថាគម្រោង HSR ត្រូវបានចុះហត្ថលេខានាខែធ្នូឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Razak ដោយមានទុន វិនិយោគសរុបប្រមាណ ១៧ ពាន់លានដុល្លារអាមេរិក។ បន្ទាប់ពីការក្លាយជា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅដើមខែឧសភាកន្លងទៅ លោក Mahathir Mohamad បានប្រកាស លុបចោលគម្រោងនេះ សំដៅអនុវត្តគោលនយោបាយ កាត់បន្ថយ បំណុលជាតិ។ ប៉ុន្តែបន្ទាប់មកលោក Mahathir Mohamad ក៏បានអះអាងដែរថា គម្រោងនេះអាចផ្អាកជាបណ្តោះ អាសន្នដោយមិនបានលុបចោលទេ ហើយ ម៉ាឡេស៊ីនឹងចាត់បញ្ជូនក្រុមការងារទៅកាន់ សិង្ហបុរីដើម្បីចរចាអំពី បញ្ហានេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ