ម៉ាឡេស៊ីបានសាកល្បងដោយជោគជ័យបណ្តាញ 5.5G លើកដំបូង នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ី Maxis នាថ្ងៃទី ២៣ ខែកុម្ភៈ បានប្រកាសថា ក្រុមហ៊ុនបានសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ដើម្បីរៀបចំកម្មវិធីសាកល្បងផ្ទាល់នៃបច្ចេកវិទ្យា 5.5G ជាលើកដំបូងដោយជោគជ័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

Maxis បានឲ្យដឹងថា ការធ្វើតេស្តបានបង្ហាញថា បច្ចេកវិទ្យា 5.5G អាចឈានដល់ល្បឿនរហូតដល់ 8Gbps ដោយហេតុនេះ ត្រូវរំពឹងលើសក្តានុពលក្នុងការធ្វើឱ្យប្រសើរឡើងនូវល្បឿននៃការតភ្ជាប់រវាងឧបករណ៍នៅល្បឿនជាង ១០ ដងបើប្រៀបនឹងបណ្តាញ 5G។ ការសាកល្បងដោយជោគជ័យបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃវិស័យទូរគមនាគមន៍របស់ប្រទេសម៉ាឡេស៊ី។

សូមគូសបញ្ជាក់ថា បច្ចេកវិទ្យា 5.5G អាចជួយដំណើរការឌីជីថលភាវូបនីយកម្ម និងស្វ័យប្រវត្តិកម្មក្នុងវិស័យជាច្រើន ដោយហេតុនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ឧស្សាហកម្មកម្មវិធីឌីជីថល និងវិស័យអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ