ម៉ាឡេស៊ីមានគោលបំណងថា៖ COC នឹងត្រូវបានសម្រេចយ៉ាងឆាប់រហ័ស

(VOVWORLD) - ក្នុងសេចក្តីប្រកាសនាថ្ងៃទី ២០ ឧសភា រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ីលោក Anifah Aman បានឲ្យដឹងថា៖ ម៉ាឡេស៊ីសង្ឃឹមថា អាស៊ាននិង ចិនអាចសម្រេចកិច្ចព្រមព្រៀងរួមស្តីអំពីសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) នាចុងឆ្នាំ ២០១៧។ 
ម៉ាឡេស៊ីមានគោលបំណងថា៖ COC នឹងត្រូវបានសម្រេចយ៉ាងឆាប់រហ័ស - ảnh 1 ម៉ាឡេស៊ីមានគោលបំណងថា៖ COC នឹងត្រូវបានសម្រេចយ៉ាងឆាប់រហ័ស

(VOVworld) – ក្នុងសេចក្តីប្រកាសនាថ្ងៃទី ២០ ឧសភា រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ីលោក Anifah Aman បានឲ្យដឹងថា៖ ម៉ាឡេស៊ីសង្ឃឹមថា អាស៊ាននិង ចិនអាចសម្រេចកិច្ចព្រមព្រៀងរួមស្តីអំពីសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) នាចុងឆ្នាំ ២០១៧។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក  Anifah Aman វាយតំលៃថា៖ បណ្ដាលទ្ធផលដែលភាគីនានាទទួលបាននាពេលកន្លងទៅគឺវិជ្ជមាន។ ក្នុងពេលដែលត្រូវបានសម្រេចកិច្ចព្រម ព្រៀងរួមស្តីអំពី COC ត្រូវបានប្រកាសដ៏បើកចំហរនិងទូលំទូលាយ ដើម្បីអះអាងថា៖ បណ្ដាថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រីបានឯកភាពអំពីរាល់បញ្ហា។ ទោះបីជា COC គ្មានចរិតលក្ខណៈចាប់បង្ខំខាងគត្តិយុត្តិក្តី ប៉ុន្តែ ឯកសារនេះនឹង ជាគោលការណ៍ណែនាំអំពីសន្តិសុខសន្តិភាពចំពេះភាគីទាក់ទិននានា។ មុននេះ បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាននិងចិនសម្រេចការចរចារស្តីអំពីកិច្ចព្រមព្រៀងរួម COC នៅចិន នាថ្ងៃទី ១៨ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ