ម៉ាឡេស៊ីរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍

(VOVWORLD) - កិច្ចប្រជុំលើកទី៥០នៃអង្គការអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ២៧ ខែកក្កដានៅក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ីក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ីលោក Maszlee Malik ។
ម៉ាឡេស៊ីរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ - ảnh 1 រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ីលោក Maszlee Malik

កិច្ចប្រជុំនេះមានការចូលរួមរបស់រដ្ឋមន្រ្តីអប់រំ មន្រ្តីរដ្ឋាភិបាលនិងតំណាងជាផ្លូវការមកពីប្រទេសសមាជិក SEAMEO ទាំង១១។ នៅក្នុងកិច្ចប្រជុំនេះ SEAMEO បានសង្កត់ធ្ងន់លើការផ្លាស់ប្តូររូបភាពទាំងមូលនៃការអប់រំ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។កិច្ចប្រជុំនេះក៏បានបង្កើត    វេទិការបើកចំហមួយ ស្តីពីទិសដៅយុទ្ធសាស្ត្រដែលពឹងផ្អែកទៅលើវិស័យ    អាទិភាពចំនួន៧ របស់ SEAMEO ដែលសមស្របនឹងទស្សនៈនិងបញ្ហានានានៃការអប់រំសហគមន៍អន្តរជាតិ ជាពិសេសគឺនៅតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះកិច្ចប្រជុំនេះក៏ស្វែងរកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតក្នុងវិស័យអប់រំរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងបណ្តាប្រទេសនៅខាងក្រៅតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ