ម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះសន្ទរកថារបស់នាយករដ្ឋមន្ត្រីចិនស្តីពីបញ្ហាសមុទ្រខាងកើត
(VOVWORLD) -ចិនមានប្រតិកម្មវិជ្ជមានដើម្បីបន្ធូស្រាលភាពតានតឹងលើសមុទ្រខាងកើត រួមទាំងធានាសេរីភាពនាវាចរណ៍ អាកាសចរ ណ៍ នៅតាមតំបន់មានជម្លោះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak |
នេះជាសេចក្តីជូនដំណឹងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak នាំចេញនាថ្ងៃទី ១៣វិច្ឆិកា ក្រោយសន្និសីទជាន់ខ្ពស់អាស៊ាន-ចិន ដែលប្រព្រឹត្តទៅនៅខាងក្រៅ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១និងសន្និ សីទទាក់ទិននានា ប្រព្រឹត្តទៅនៅ រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន ដកស្រង់ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្នុងសន្និសីទ ដោយបានអះអាងថា សមុទ្រខាងកើតនឹងក្លាយទៅជា ទីបង្អង់ដំណើប្រកបដោយសុវត្ថិភាពនិងស្ថិរភាព។ លោកនាយករដ្ឋមន្ត្រីចិនបាន សង្កត់ធ្ងន់ថា ចិននឹងមិនប្រើប្រាស់កម្លាំងយោធានិងត្រៀមខ្លួនជាស្រេចបន្តចូលរួម រាល់កិច្ចចរចារ ដើម្បីសម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិសម្រាប់ភាគីទាក់ទិននានា នៅសមុទ្រខាងកើត (COC)។ លោកនាយករដ្ឋមន្ត្រីចិនក៏បានអះអាងលើការ សន្យារបស់បេកាំងក្នុងការធានាសន្តិភាពក្នុងតំបន់។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Razak បានវាយតម្លៃថា ទស្សនៈនេះបាន សរឲ្យឃើញអំពីប្រទេសចិនមួយសកម្មជាងហើយចាត់ទុក នេះជាប្រការចាំបាច់ ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត៕