ម៉ាឡេស៊ីស្នើរឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភស្វែងរកយន្តហោះបាត់ខ្លួន

ម៉ាឡេស៊ីស្នើរឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភស្វែងរកយន្តហោះបាត់ខ្លួន - ảnh 1
ម៉ាឡេស៊ីស្នើរឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភស្វែងរកយន្តហោះបាត់ខ្លួន (Image: Vietnam+)


(VOVworld) – ក្នុងកាលៈទេសៈ​ យុទ្ធនាការស្វែងរកយន្តហោះបាត់ខ្លួន MH730 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានអូសបន្លាយក្នុងរយៈពេល ៩ ថ្ងៃ នា
ថ្ងៃទី ១៦ មិនា ម៉ាឡាស៊ីបានស្នើរឲ្យប្រទេសចំនួន ២៥ ជួយឧបត្ថម្ភស្វែងរក
យន្តហោះនេះ។ ថ្លែងមតិនៅសន្និសីទកាសែត នាថ្ងៃទី ១៦ មិនា រដ្ឋមន្ត្រីក្រសួង ការពារប្រទេសនិងគមនាគមន៍ម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យ
ដឹងថា​៖ ក្នុងរយៈពេល ២៤ ម៉ោង កន្លងមក នាយករដ្ឋមន្ត្រីនៃប្រទេសនេះបាន
ដំណើរការសន្ទនាតាមទូរស័ព្ទជាមួយសមភាពគី Bangladesh ប្រធានាធិបតី
Turkmenistan ប្រធានាធិបតី Kazakhstan និងនាយករដ្ឋមន្ត្រីឥណ្ឌាអំពីការងារ សហការស្វែងរកយន្តហោះពោលខាងលើ។ ម៉ាឡេស៊ីកំពុងពិភាក្សាជាមួយ
ប្រទេសទាំងអស់ដែលចូលរួមយុទ្ធនាការអំពីរបៀបស្វែងរកមានប្រសិទ្ធភាព
បំផុត។ ម៉ាឡេស៊ីក៏បានស្នើឲ្យអាមេរិកចិន​និងបារាំងផ្តល់ព័ត៌មានទិន្នន័យផ្កាយ
រណប់ និងរ៉ាដាសំរាប់ការងារស្វែងរកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ