ម៉ាឡេស៊ីអំពាវនាវឱ្យ APEC ពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិស័យ​សន្តិសុខ​ស្បៀងអាហារ

(VOVWORLD) - យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចសន្ទនានេះ តំណាងចូលរួមបានឯកភាពគ្នាថា ចាំបាច់ត្រូវសម្របសម្រួលការដោះដូរស្បៀងអាហារនិងផលិតផលកសិកម្មឆ្លងកាត់ព្រំដែន។
ម៉ាឡេស៊ីអំពាវនាវឱ្យ APEC ពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិស័យ​សន្តិសុខ​ស្បៀងអាហារ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ក្រសួងធនធាននិងទេសចរណ៍ប្រ៊ុយណេ)

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២០ នោះ ម៉ាឡេស៊ីបានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិក APEC ត្រូវពង្រឹងថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀងអាហារ ក្នុងបរិបទ ដែលតំបន់កំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩ ។ កិច្ចសន្ទនានេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៧ ខែតុលា ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី Ronald Kiandee តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់តំណាងខឿនសេដ្ឋកិច្ចទាំង ២១ នៃ APEC និងក្រុមប្រឹក្សាប្រឹក្សាអាជីវកម្ម APEC ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចសន្ទនានេះ តំណាងចូលរួមបានឯកភាពគ្នាថា ចាំបាច់ត្រូវសម្របសម្រួលការដោះដូរស្បៀងអាហារនិងផលិតផលកសិកម្មឆ្លងកាត់ព្រំដែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ