ម៉ាឡេស៊ីអំពាវនាវឲ្យមានការធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងបញ្ហាជន Rohingya
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Anifah Aman សង្កត់ធ្ងន់ថា ម៉ាឡេស៊ីនិង ប្រទេសជិតខាងនានារបស់អាស៊ានកំពុងប្រឈមមុខនឹងអស្ថិរភាពដ៏ធ្ងន់ធ្ងរក្នុង តំបន់ប្រសិនបើស្ថានភាពនៅរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា មិនត្រូវបានដោះ ស្រាយនោះ ដោយហេតុនេះប្រទេសទាំងអស់ចាំបាច់ត្រូវធ្វើសកម្មភាពភ្លាមមួយ រំពេច។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Anifah Aman (រូបថត៖ The Star) |
(VOVworld) - ថ្លែងមតិក្នុងកិច្ចប្រជុំរបស់ក្រុមទាក់ទងអំពីបញ្ហាជន Rohingya របស់អង្គការសហប្រតិបតិ្តការអ៊ីស្លាម (OIC) នៅក្រុងញូវយ៉ក់នាពេលថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Anifah Aman សង្កត់ធ្ងន់ថា ម៉ាឡេស៊ីនិង ប្រទេសជិតខាងនានារបស់អាស៊ានកំពុងប្រឈមមុខនឹងអស្ថិរភាពដ៏ធ្ងន់ធ្ងរក្នុង តំបន់ប្រសិនបើស្ថានភាពនៅរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា មិនត្រូវបានដោះ ស្រាយនោះ ដោយហេតុនេះប្រទេសទាំងអស់ចាំបាច់ត្រូវធ្វើសកម្មភាពភ្លាមមួយ រំពេច។ លោក Anifah ចាត់ទុកថា អស្ថិរភាពនៅមីយ៉ាន់ម៉ានឹងជាតំបន់ដី អំណោយផល សំរាប់ក្រុមជ្រុលនិយមនានា ក្នុងនោះមានអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ដើម្បីទាក់ទាញសមាជិកនិងកសាងមូលដ្ឋាននៅអាស៊ីអាគ្នេយ៍និង អាស៊ីខាងកើត។ ក្រៅពីនោះ ស្ថានភាពអំពើហឹង្សានៅរដ្ឋ Rakhine ជះឥទ្ធិពល យ៉ាងខ្លាំងទៅលើសហគមន៍ជន Rohingya ក៏ដូចជាប្រជាជននៅប្រទេសជិតខាង ផងដែរ។ តាមនោះ ម៉ាឡេស៊ីអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបង្កលក្ខណៈឲ្យ សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌នៅរដ្ឋ Rakhine៕