ម៉ាឡេស៊ីអំពាវនាវឲ្យអាស៊ីអាគ្នេយ៍ប្រុងប្រយ័ត្ននឹង IS

ម៉ាឡេស៊ីអំពាវនាវឲ្យអាស៊ីអាគ្នេយ៍ប្រុងប្រយ័ត្ននឹង IS - ảnh 1
ប៉ូលីសម៉ាឡេស៊ីស៊ើបអង្កេតការវាយប្រហារដោយគប់គ្រាប់បែកនៅភោជនីយដ្ឋាន Modiva កាលពីថ្ងៃតី២៨ មិថុនាកន្លងទៅ (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein នាថ្ងៃ
ទី១៧ តុលា ចាត់ទុកថា អាស៊ីអាគ្នេយ៍ត្រូវការមានវិធានការដើម្បីការពារសន្តិសុខ
តំបន់នៅពេលកងទ័ពអ៊ីរ៉ាក់ចាប់ផ្ដើមយុទ្ធនាការវាយប្រហារទៅលើទីក្រុង Mosul
ជាកំពែងចុងក្រោយរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅអ៊ីរ៉ាក់។រដ្ឋមន្រ្តី
លោក Hussein ព្រមានថា ខ្មាន់កាំភ្លើង IS រាប់ពាន់នាក់នឹងចាប់ផ្ដើមរត់គេចចេញ
 ពីអ៊ីរ៉ង់និងស៊ីរី ក្រោយមកនឹងទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ដោយហេតុនេះ តំបន់
អាស៊ីអាគ្នេយ៍ចាំបាច់ត្រូវម្ចាស់ការទប់ទល់នឹងគ្រោះអាសន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ