ម៉ាឡេស៊ីអះអាងរក្សាទំនាក់ទំនងការទូតជាមួយប្រទេកូរ៉េខាងជើង


ម៉ាឡេស៊ីអះអាងរក្សាទំនាក់ទំនងការទូតជាមួយប្រទេកូរ៉េខាងជើង  - ảnh 1
ស្ថានទូតម៉ាឡេស៊ីប្រចាំនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (VNA)

(VOVworld) – ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi
បានអះអាងថា៖ ប្រទេសនេះនឹងរក្សាទំនាក់ទំនងការទូតជាមួយសាធារ
ណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េហើយមិនបិទទ្វារស្ថានទូតនៃប្រទេស
នេះប្រចាំនៅព្យុងយ៉ាងឡើយ។ ទន្ទឹមនឹងនោះ លោក Zahid Hamidi បាន
សម្តែងក្តីសង្ឃឹមថា៖ ភាគីកូរ៉េខាងជើងនឹងមានទង្វើស្រដៀងគ្នាផងដែរ។
លោក Zahid Hamidi បាននាំចេញសេចក្តីប្រកាសពោលខាងលើនាថ្ងៃទី ១
មេសា ក្នុងកាលៈទេសៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងតាន
តឹងឡើងៗដែលទាក់ទិនដល់រឿងហេតុប្រជាពលរដ្ឋមួយរូបរបស់កូរ៉េខាង
ជើងមានលិខិតឆ្លងដែនយកឈ្មោះ Kim Chol ត្រូវបានសម្លាប់នៅព្រលាន
យន្តហោះអន្តរជាតិ Kuala Lumpur នាថ្ងៃទី ១៣ កុម្ភៈកន្លងទៅ។ បន្ទាប់
នោះប្រជាពលរដ្ឋម៉ាឡេស៊ីចំនួន ៩ នាក់ដែលកំពុងស្ថិតនៅកូរ៉េខាងជើង
ត្រូវបានហាមឃាត់វិលត្រឡប់មកប្រទេសវិញ។ នាបច្ចុប្បន្ន​ ភាពតានតឹង
ត្រូវបានបន្ធូរស្រាលក្រោយរយៈពេលប្រជាពលរដ្ឋម៉ាឡេស៊ីទាំងនេះត្រូវបាន
អនុញ្ញាតឲ្យចាកចេញពីកូរ៉េខាងជើង។ លោក Zahid Hamidi បានអះអាង
ថា៖ រឿងហេតុត្រូវបានដោះស្រាយដោយឈរលើការយោគយល់គ្នាទៅវិញទៅ
មករវាងប្រទេសទាំងពីរ។ ទាក់ទិនដល់ប្រជាពលរដ្ឋកូរ៉េខាងជើងនៅម៉ាឡេស៊ី
លោក Zahid Hamidi និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបានឲ្យដឹងថា៖
រដ្ឋាភិបាលនៃប្រទេសនេះបានអនុញ្ញាតឲ្យគេវិលត្រឡប់ទៅប្រទេសវិញហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ