យកចិត្តទុកដាក់ចំពោះពលករដោយវិធានការការងារធ្វើ
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc |
(VOVworld)_នាព្រឹកថ្ងៃទី ២២ មេសា នៅទីក្រុង Da Nang (ភាគកណ្កាល់ វៀត ណាម) នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជួបសំណេះ សំណាលជាមួយពលករចំនួន ២០០០ នាក់ តំណាងឲ្យពលកររាប់ពាន់នាក់នៅមណ្ឌលសេដ្ឋកិច្ចសំខាន់នៅភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ស្នើឲ្យបណ្ដាសហគ្រាសយកចិត្តទុកដាក់ចំពោះពលករ ហើយសង្កត់ធ្ងន់ថាប្រធានបទនៃជំនួបសំណេះសំណាលលើកនេះគឺ “សហជីពរួមដំណើរជាមួយហសគ្រាសបង្កើនទិន្នផលពលកម្ម និងអនុវត្តការធានាសិទ្ធិប្រយោជន៍ សុខមាលភាពសង្គម ឲ្យបានល្អជាងសម្រាប់សមាជិកសហជីពពលករ” ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ “ខ្ញុំជឿជាក់ថា ពលករវៀតណាមជានិច្ចកាលចាត់ទុកផលប្រយោជន៍របស់ប្រទេសជាតិសំខាន់ជាងគេ ជានិច្ចកាលបន្សាំនឹងការផ្លាស់ប្ដូរ។ ខ្ញុំមានបំណងថា បណ្ដាសហគ្រាសមិនត្រឹមតែចាត់ទុកពលករជាប្រភពធនធានតែបណ្ណោះទេ ថែមទាំងយល់ដឹងអំពីតម្លៃថ្លៃថ្លាជាងទៀត។ សូមយកចិត្តទុកដាក់ចំពោះពលករដោយវិធានការការងារធ្វើ យកចិត្តទុកដាក់ដល់របបអាហារប្រកបដោយសុវត្ថិភាពម្ហូបអាហារ និងអាហារូបត្ថម្ភ ជាពិសេសយកចិត្តទុកដាក់កសាងវប្បធម៌ឲ្យពលករ ជួយឧបត្ថម្ភផ្ទះស្នាក់នៅ ផ្សារទំនើបសហជីព អគារវប្បធម៌ជាដើម”៕