យកចិត្តទុកដាក់ដល់ជនក្រីក្រ និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៩

(VOVWORLD) -នាថ្ងៃទី៨ខែមករា នៅទីក្រុង Tam Ky  សមាគមកាកបាទក្រហមខេត្ត Quang Nam បានបំផុសចលនានិងប្រគល់អំណោយ «បុណ្យ Tet ជូនដល់ជនក្រីក្រនិង ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៩។
យកចិត្តទុកដាក់ដល់ជនក្រីក្រ និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៩ - ảnh 1 ថ្នាក់ដឹកនាំសមាគមកាកបាតក្រហមជូនអំណោយដល់ជនក្រីក្រ

នៅក្នុងពិធីបំផុសចលនានេះ ថ្នាក់ដឹកនាំខេត្ត Quang Nam បានអំពាវនាវសហគ្រាស និងសប្បុរសជនក្នុងទាំងក្នុងនិងក្រៅប្រទេសរួមគ្នាវិភាគទាននិងជួយឧបត្ថម្ភគាំទ្រជនក្រីក្រ ក៏ដូចជាជនរងគ្រោះដោយសារជាតិគីមីពុលពណ៌ លឿងទុំ/ dioxin កុមារកំព្រា ជនចាស់ជរាឯកោ ជនពិការនិងគ្រួសារដែលទទួលរងគ្រោះមហន្តរាយធម្មជាតិក្នុងខេត្ត នឹងទទួលបានអំណរឆ្នាំថ្មីនេះផងដែរ។ ក្នុងកម្មវិធីនេះ សមាគមកាកបាតក្រហមខេត្ត ទទួលបានទឹកប្រាក់ជាង ២៦០ លានដុងពីអង្គការ សហគ្រាសនានាដែលគាំទ្រកម្មវិធី «បុណ្យ Tet ដើម្បីជនក្រីក្រនិង ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៩»។ រីឯនៅខេត្ត Tra Vinh សមាគមកាកបាទក្រហមខេត្ត បានរៀបចំពិធីចលនាកៀរគរពីអង្គការ ឯកជន និងសប្បុរសជនក្នុងនៅក្រៅខេត្តរួមគ្នាវិភាគទាននិងជូនអំណោយចំនួន ២១.០០០ កញ្ចប់ដល់គ្រួសារក្រីក្រ កៀកក្រីក្រ និង ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅលើតំបន់ខេត្តក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាមខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ