យកចិត្តទុកដាក់ដល់សិទ្ធិកុមារនៅក្នុងច្បាប់និងឯកសារច្បាប់ស្ដីពីការទប់ទល់នឹងគ្រោះធម្មជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមីនា នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការមជ្ឈឹមទទួល បន្ទុកការទប់ទល់នឹងគ្រោះធម្មជាតិបានសហការជាមួយមូលនិធិកុមារអង្គការ សហប្រជាជាតិ (UNICEF) និងស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) រៀបចំ សិក្ខាសាលាស្ដីពី សិទ្ធិកុមារក្នុងច្បាប់និងឯកសារច្បាប់ទាក់ទិនដល់ការទប់ទល់ នឹងគ្រោះធម្មជាតិ។
តាមអគ្គនាយករងនៃអគ្គនាយកដ្ឋានទប់ទល់នឹងគ្រោះធម្មជាតិ ចំណុះ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម បានអោយដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ កិច្ចការទប់ទល់នឹងគ្រោះធម្មជាតិត្រូវបានបក្ស រដ្ឋនិងរដ្ឋាភិបាលយកចិត្តទុក ដាក់និងបញ្ជាណែនាំយ៉ាងខ្លាំងក្លា សំដៅបន្ធូរបន្ថយការខូចខាតដែលគ្រោះធម្ម ជាតិបង្កឡើង។ ប៉ុន្តែ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនោះ គឺគ្រោះធម្មជាតិ កំពុងកើតមានឡើងកាន់តែវិសាមញ្ញនិងខ្លាំងសាហាវជាងមុន។ ដោយហេតុនេះ ស្ថានភាពជាក់ស្ដែងបានទាមទារអោយត្រូវត្រួតពិនិត្យឡើងវិញនិងកែតម្រូវដល់ប្រព័ន្ធច្បាប់និងឯកសារច្បាប់ស្ដីពីការទប់ទល់នឹងគ្រោះធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ