យកចិត្តទុកដាក់ថែទាំជាច្រើនថែមទៀតសំរាប់បុព្វហេតុអប់រំបណ្ដុះបណ្ដាល
|
យកចិត្តទុកដាក់ថែទាំជាច្រើនថែមទៀតសំរាប់បុព្វហេតុអប់រំបណ្ដុះបណ្ដាល (VOV) |
Vovworld-នាយប់ថ្ងៃទី៣វិច្ឆកានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីលើក
សសើរសិស្សានុស្សិសដែលដណ្ដើមបានរង្វាន់ Olympic អន្តរជាតិនិងសិស្សា
នុស្សិសទទួលបានពិន្ទុះឆ្នើមក្នុងការប្រឡងចូលមហាវិទ្យាល័យឆ្នាំ២០១៤។ ថ្លែង
មតិនៅទីនេះលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាមបានស្នើរសង្គមទាំងមូលត្រូវយកចិត្តទុកដាក់ថែទាំជាច្រើន
ថែមទៀតសំរាប់បុព្វហេតុអប់រំបណ្ដុះបណ្ដាលពង្រីកនិងបង្កលក្ខណៈល្អបំផុត
សំរាប់ការខំប្រឹងប្រែងរបស់សិស្សានុស្សិស។ លោក Nguyen Thien Nhan បាន
សង្កត់ធ្ងន់ថា៖
“រាល់ស្នាដៃពោលខាងលើមិនទាន់ជាលទ្ធផលចុងក្រោយឡើយ ប្អូនៗត្រូវ
បន្តខំប្រឹងប្រែងក្លាយទៅជានិស្សិតឆ្នើមតាមលទ្ធភាពខ្លួនឆ្លើយតបនឹងតម្រូវការ
នៃប្រទេសជាតិក្នុងសម័យកាលអភិវឌ្ឍន៍និងសមាហរណកម្មសកល។ នាពេល
អនាគត ប្អូនៗនឹងជាអ្នកវិទ្យាសាស្ត្រគ្រូបង្រៀនអ្នកជំនាញការបច្ចេកទេសអ្នក
ជំនាញការសេដ្ឋកិច្ចជាដើមអាចរួមវិភាគទានជាក់ស្ដែងសំរាប់បុព្វហេតុអភិវឌ្ឍន៍
ប្រទេសជាតិក្នុងអំឡុង៣០ដល់៥០ឆ្នាំខាងមុខ៕”