យកចិត្តទុកដាក់និងថែទាំច្រើនថែមទៀតចំពោះយុទ្ធជនពលី យុទ្ធជនពិការនិងអ្នកមានគុណូបការះ

យកចិត្តទុកដាក់និងថែទាំច្រើនថែមទៀតចំពោះយុទ្ធជនពលី យុទ្ធជនពិការនិងអ្នកមានគុណូបការះ - ảnh 1
កម្មវិធីជួបប្រាស្រ័យសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ

(VOV)- កម្មវិធីជួបប្រាស្រ័យសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវា​យុទ្ធជនពលី យុទ្ធជនពិការ ដោយប្រធានបទ៖ ​បំណងប្រាថ្នា​ជួបជុំគ្នា​ ត្រូវបានប្រា
រព្វឡើងនាយប់ថ្ងៃទី២៧ កក្កដា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ​ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖​បក្ស រដ្ឋបាន​មានគោល
ការណ៍ គោលនយោបាយអាទិភាពជាច្រើនដល់អ្នកមានគុណូបការះ​ចំពោះប្រទេសជាតិ ហើយយកថ្ងៃទី២៧ កក្កដាប្រចាំឆ្នាំ ជាទិវាយុទ្ធជនពិការ ​យុទ្ធជនពលី ។ ប្រធាន
រដ្ឋក៏បានស្នើដែរថា៖នាពេលខាងមុខនេះ គ្រប់ស្ថាប័ន ​អង្គការនិងតំបន់នានាត្រូវធ្វើ
ល្អជាងទៀតការងារថែទាំ ជួយឧបត្ថម្ភនិងលើកទឹកចិត្ត​ចំពោះបណ្ដាយុទ្ធជនពិការ 
គ្រួសារយុទ្ធជនពលី និងអ្នកមានគុណូបការះ ជាពិសេសគឺមនុស្ស និងគ្រួសារមាន
ជីវភាពរស់នៅលំបាក។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖

          “ យើងត្រូវខំប្រឹងប្រែងជាងទៀត ក្នុងការងារស្វែងរក ប្រមូលផ្តុំ និង​កំណត់
អត្តសញ្ញាណអិដ្ឋធាតុយុទ្ធជនពលី ជួសជុលកែលំអរឈាបនដ្ឋានយុទ្ធជនពលី 
ធ្វើល្អការងារឃោសនា ដើម្បីជនគ្រប់រូប ជាពិសេសគឺជំនាន់វ័យក្មេងយល់​ដឹង
ច្បាស់ និងចង់ចាំជានិច្ចគុណបំណាច់របស់វីរជន យុទ្ធជនពលី អ្នកមាន​គុណូប
ការះចំពោះប្រទេសជាតិ ហើយមានសកម្មភាពជាក់ស្ដែង ក្នុងការអនុវត្តគោល
នយោបាយ ជួយឧបត្ថម្ភអ្នកមានគុណូបការះ និងក្នុងបុព្វហេតុកសាងនិងការ
ពារមាតុប្រទេស៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ