យកថ្លៃសេវាធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំចំពោះអ្នកចូលមកវៀតណាមចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២០
(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានព្រមទទួល សំណើររបស់ក្រសួងហិរញ្ញវត្ថុស្ដីពីការយកថ្លៃសេវាធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំចំពោះអ្នកចូលមកវៀតណាម។
វាស់សីតុណ្ហភាពរាងកាយឲ្យពលរដ្ឋវៀតណាមដែលវិលត្រឡប់មកពីសឹង្ហបុរីវិញ។ (រូបថត៖ TTXVN) |
តាមនោះ ក្នុងករណីដែលអ្នកចូលមកវៀតណាមដែលមានតម្រូវការធ្វើចត្តា ឡីស័កនៅសណ្ឋាគារ រមណីយដ្ឋានសម្រាកលំហែកាយ ឬមូលដ្ឋានផ្សេងៗ ទៀតដែលត្រូវបានជ្រើសរើសជាទីកន្លែងធ្វើ ចត្តាឡីស័ក ហើយត្រូវបាន ស្ថាប័នមានសមត្ថកិច្ចយល់ព្រមនោះ គឺបុគ្គលម្នាក់នោះត្រូវបង់ថ្លៃសេវា ដោយខ្លួនឯងក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តាមការកំណត់ថ្លៃសេវារបស់មូល ដ្ឋានធ្វើចត្តាឡីស័កនោះ។
ក្នុងករណីដែលអ្នកចូលមកវៀតណាមធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំនៅតាមបន្ទាយ សាលារៀនរបស់កងទ័ព ឬមូលដ្ឋានផ្សេងៗទៀតដែលត្រូវ បានជ្រើសរើសដោយស្ថាប័នរដ្ឋនោះ គឺបុគ្គលម្នាក់នោះត្រូវបង់ថ្លៃម្ហូបដោយ ខ្លួនឯងចំនួន៨០.០០០ដុង/ថ្ងៃ ហើយថ្លៃសេវាផ្សេងៗទៀតចំនួន៤០.០០០ ដុង/ថ្ងៃ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។
លោកនាយករដ្ឋមន្រ្តីវៀតណាមសំណូមពរឲ្យជនបរទេសដែលចូល មកវៀតណាមទាំងអស់ត្រូវទិញសេវាធានារ៉ាប់រង់សុខាភិបាលអន្តរជាតិ ដែលអាចទូទាត់ថ្លៃសេវាពិនិត្យនិងព្យាបាលជម្ងឺនៅវៀតណាម។ ក្រៅពីនោះ ករណីចូលមកវៀតណាមទាំងអស់ត្រូវគោរពតាមបទបញ្ញត្តិស្ដីពីការធ្វើតេស្តវីរុស SARS-CoV-2 ហើយត្រូវបង់ថ្លៃសេវាធ្វើតេស្តដោយខ្លួនឯងតាមថ្លៃសេវា សុខាភិបាលនាបច្ចុប្បន្ន។ ចំណែកឯការពិនិត្យនិងព្យាបាលជម្ងឺ Covid-19 សម្រាប់ប្រជាពលរដ្ឋវៀតណាម នឹងបន្តត្រូវបានបង់ថ្លៃដោយថវិការដ្ឋ ផងដែរ។
រាល់បទបញ្ញត្តិដូចដែលបានលើកឡើងពោលខាងលើ ត្រូវបានអនុវត្ត ចំពោះករណីចូលមកវៀតណាមនិងធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២០៕