យកសុភមង្គលនិងសុវត្ថិ ភាពរបស់នារីនិងកុមារធ្វើជាគោលដៅសកម្មភាព
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី១៩៧៩នៃកុបកម្មរបស់ព្រះមហាក្សត្រីយានីពីរអង្គ Hai Ba Trung និងលើកទី១០៩ទិវានារីអន្តរ ជាតិ នាព្រឹកថ្ងៃទី៦ ខែ មីនា នៅតំបន់រូបបដិមារស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុស “ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារ”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាតំណាងដើរថ្មើជើងជួយជ្រោមជ្រែង “ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារ” (រូបថត៖ TTXVN) |
នៅទីនេះ លោកនាយករដ្ឋមន្រ្តីបាន អះអាងថា បក្សនិងរដ្ឋជានិច្ចកាលកត់សម្គាល់តួនាទីនិងការរួមចំណែកដ៏សំខាន់ របស់សម្ព័ន្ធសមាគមន៍នារីវៀតណាមក្នុងការថែទាំ ការពារសិទ្ធិនិងផល ប្រយោជន៍ដ៏ត្រឹមត្រូវរបស់នារី។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
“ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ យើងមិនត្រឹមតែយកចិត្តទុកដាក់ដល់ ល្បឿនកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងចាំបាច់ត្រូវលើកកំពស់គុណភាព កំណើន ជំរុញភាពជឿនលឿន សមភាពសង្គម ធានាសិទ្ធិមនុស្ស យកចិត្តទុក ដាក់យ៉ាងខ្លាំងដល់នារីនិងកុមារ ជាពិសេសនៅតំបន់ដែលមានស្ថានភាពលំបាក តំបន់ព្រំដែន កោះសមុទ្រ និងតំបន់ជនជាតិភាគតិច។ ខ្ញុំស្នើអោយសមាគមន៍ គ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវកសាងផែនការអោយបានលំអិត ក្នុងនោះជ្រើសរើស ការងារជាក់ស្ដែងនិងសមស្របនឹងក្រុមមុខសញ្ញានីមួយៗ ចលនាការចូលរួម របស់សង្គមទាំងមូលក្នុងការការពារសុវត្ថិភាពសម្រាប់នារីនិងកុមារ”។
ជាមួយទិសស្លោកសកម្មភាពរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៩នោះគឺ “វិន័យ ស្មោះត្រង់ ធ្វើសកម្មភាព ច្នៃប្រឌិត លោតផ្លោះ ប្រសិទ្ធភាព” លោកនាយករដ្ឋ មន្រ្តីបានស្នើអោយក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ រួមដៃជាមួយសម្ព័ន្ធសមាគមន៍ នារីវៀតណាម យកសុភមង្គលនិងសុវត្ថិភាពរបស់នារីនិងកុមារធ្វើជាគោលដៅ សកម្មភាព ហើយចូលរួមយ៉ាងសកម្មដោយមានការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីអនុវត្ត “ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារ” ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹម នឹងនោះ ចាំបាច់ត្រូវសុក្រិតច្បាប់ គោលនយោបាយស្ដីពីសុវត្ថិភាពនិងសុខុមាល ភាពសង្គមសម្រាប់នារីនិងកុមារផងដែរ៕