យ៉ាងឆាប់បំផុតដែល ជប៉ុននឹងអនុវត្តន៍ផែនការបង្ហូរទឹកកាក់សំណល់ទៅក្នុងសមុទ្រនាថ្ងៃទី ២៤ ខាងមុខ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Kishida Fumio បានសង្កត់ធ្ងន់ថា ការបង្ហូរទឹកកាក់សំណល់នឹងធានាសុវត្ថិភាពរយៈពេលវែងអំពីកម្រិតសុវត្ថិភាព ក៏ដូចជាអនុវត្តន៍រាល់វិធានការណ៍ចាំបាច់ក្នុងដំណើរការអនុវត្តន៍ផែនការ។  លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះប្រការនេះ។
យ៉ាងឆាប់បំផុតដែល ជប៉ុននឹងអនុវត្តន៍ផែនការបង្ហូរទឹកកាក់សំណល់ទៅក្នុងសមុទ្រនាថ្ងៃទី ២៤ ខាងមុខ - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក្នុងខេត្ត Fukushima ប្រទេសជប៉ុន។ រូបថត៖ ក្យូដូ/VNA

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio កាលពីយប់មិញ (ថ្ងៃទី ២១ ខែសីហា) បាននិយាយថាយ៉ាងឆាប់បំផុតគឺនាថ្ងៃទី ២៤ សីហាខាងមុខ ជប៉ុននឹងចាប់ផ្តើមអនុវត្តន៍ផែនការបង្ហូរទឹកកាក់សំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ១ ដែលត្រូវបានចម្រោះទៅក្នុងសមុទ្រ។ ការសម្រេចចិត្តនេះត្រូវបាននាំចេញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Kishida Fumio និងតំណាងរដ្ឋាភិបាលបានជួបធ្វើការជាមួយប្រធានសហភាពសហជីពរបរនេសាទត្រីជប៉ុន។

លោកនាយករដ្ឋមន្ត្រី Kishida Fumio បានសង្កត់ធ្ងន់ថា ការបង្ហូរទឹកកាក់សំណល់នឹងធានាសុវត្ថិភាពរយៈពេលវែងអំពីកម្រិតសុវត្ថិភាព ក៏ដូចជាអនុវត្តន៍រាល់វិធានការណ៍ចាំបាច់ក្នុងដំណើរការអនុវត្តន៍ផែនការ។  លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះប្រការនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នាថ្ងៃទី ២២ សីហា បានរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីសម្រេចចិត្តលើកាលបរិច្ឆេទចាប់ផ្តើមបង្ហូរទឹកកាក់សំណល់មានសារធាតុវិទ្យុសកម្មដែលត្រូវបានចម្រុះទៅក្នុងសមុទ្រ។ មុននេះកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី Kishida បានពិភាក្សាជាមួយប្រធានសហព័ន្ធនេសាទជាតិជប៉ុន ជាមួយក្ដីសង្ឈឹមសម្រេចឲ្យបានការយល់ដឹងរួមអំពីផែនការបង្ហូរទឹកកាក់សំណល់របស់រដ្ឋាភិបាល។

ទាក់ទងនឹងផែនការបង្ហូរទឹកកាក់សំណល់របស់ជប៉ុន ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នាពេលថ្មីៗនេះបានចេញ របាយការណ៍ចុងក្រោយដោយចាត់ទុកថា ដំណើរការបង្ហូរទឹកកាក់សំណល់វិទ្យុសកម្មដែលត្រូវបានចម្រោះពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បានឆ្លើយតបនឹងស្តង់ដារសកលហើយ។

យោងតាម IAEA ការបង្ហូរទឹកសំណល់នឹងបណ្តាលឱ្យមានផលប៉ះពាល់វិទ្យុសកម្មបន្តិចបន្តូចចំពោះមនុស្ស និងបរិស្ថាន។ ទោះយ៉ាងនេះក្តី អ្នកនេសាទក្នុងស្រុក និងប្រទេសជិតខាងនៅតែព្រួយបារម្ភអំពីគុណភាពផលិតផលជលផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ