យ៉ាងហេចណាស់មានមនស្សចំនួន៣០នាក់ត្រូវស្លាប់ក្នុងទឹកជំនន់នៅ Bosnia-Herzegovia និងSerbia
|
ជម្លៀសប្រជាជនចេញទីកន្លែងទឹកជំនន់ (រូបថតៈTHX ) |
(VOVworld)-ភ្លៀងធ្លាក់ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Bosnia-Herzegovia និងSerbia បង្កទឹកជំនន់យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសទាំងពីរនេះ បណ្តាលឲ្យមនុស្ស៣០នាក់ ត្រូវស្លាប់និងមនុស្សជាង១៦ម៉ីននាក់ត្រូវភៀសខ្លួន។ នាយករដ្ឋមន្រ្តី Serbia លោក
Aleksander Vucic បានឲ្យដឹងថា កងកម្លាំងជួយសង្រ្គោះកំពុងដំណើការ ដោយ
ប្រញាប់ប្រញាល់ ប៉ុន្តែមិនទាន់កំណត់ច្បាស់ចំនួនមនុស្សត្រូវស្លាប់ឡើយ។
នៅBosnia-Herzegovia រដ្ឋអំណាចមូលដ្ឋានក៏ត្រូវជម្លៀសប្រជាជននៅភូមិចំនួន
៥ជិតទីក្រុង Bijejina នៅទិសពាយ័ព្យBosnia-Herzegovia។ នេះត្រូវ បានចាត់ទុកជា
ការភ្លៀងធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។
គណៈកម្មការអឺរ៉ុប (EC)បានប្រកាសថា ប្រទេសចំនួន១៤ជាសមាជិក EU
បានបញ្ចូនឧទ្ធម្ភាគចក្រ និងរថយន្តលុយទឹក រួមទាំងស្បៀងអាហារ ឧបករណ៍
សុខាភិបាលដើម្បីជួយសង្រ្គោះប្រទេសទាំងពីរផងដែរ៕