យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់រះ​នៅទីក្រុង Prague

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែធ្នូ (ម៉ោងក្នុងស្រុក) ប៉ូលីសសាធារណរដ្ឋឆែកបានប្រកាស បង្ក្រាបជនសង្ស័យដែលបានបើកការបាញ់រះនៅក្នុងសាកលវិទ្យាល័យ Charles ក្នុងរដ្ឋធានី Prague បណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ 

យោងតាមប៉ូលីស ឧក្រិដ្ឋជនគឺជានិស្សិតនៃដេប៉ាតឺម៉ង់វិចិត្រសិល្បៈ ហើយឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងអំពើភេរវកម្មអន្តរជាតិនោះទេ។

យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់រះ​នៅទីក្រុង Prague - ảnh 1ប៉ូលិសរារាំងនៅជិតកន្លែងបាញ់រះនៅសាកលវិទ្យាល័យ Charles ក្នុងទីក្រុង Prague សាធារណរដ្ឋឆែក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

កម្លាំងប៉ូលីសនៅក្នុងតំបន់ក្បែរនោះ និងកងកម្លាំងជួយសង្គ្រោះ រួមទាំងឧទ្ធម្ភាគចក្របានទៅដល់កន្លែងកើតហេតុភ្លាមៗ ខណៈដែលមន្ទីរពេទ្យយោធាកណ្តាលរបស់សាធារណរដ្ឋឆែកក៏បានដាក់ពង្រាយការត្រៀមខ្លួនទាំងអស់ដើម្បីទទួលនិងព្យាបាលជនរងគ្រោះផងដែរ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋឆែក លោក Vit Rakusan បានទៅដល់កន្លែងកើតហេតុភ្លាមមួយរំពិក ហើយបានឲ្យដឹងថា ស្ថានភាព "ធ្ងន់ធ្ងរណាស់" ។

ទន្ទឹមនឹងនោះ ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Petr Pavel ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង បានឲ្យដឹងថា លោកមានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការបាញ់រះនេះ ហើយបានផ្ញើការរំលែកទុក្ខដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ