យថាទស្យសហប្រតិបត្តិការវៀតណាម-រុស្ស៊ី

យថាទស្យសហប្រតិបត្តិការវៀតណាម-រុស្ស៊ី - ảnh 1
អង្គភាពអាជីវកម្មវៀតណាមបានយកចិត្តទុកដាក់ដល់ការចូលរួមអាជីវកម្មនិងដឹកជញ្ជូនឧស្ម័នដុត
របស់រុស្ស៊ីមកវៀតណាម។ (vov)



        VOV-សហព័ន្ធរុស្ស៊ីនិងវៀតណាមមានគ្រប់ឱកាសដើម្បីនាំតំលៃពាណិជ្ជកម្ម​ទ្វេភាគីទទួលបានកំរិត២ម៉ឺនលានដុល្លារអាមេរិកនាឆ្នាំ២០២០។​ វិទ្យុសម្លេង​ប្រទេស​រុស្ស៊ីបានដកស្រង់ការចាត់ទុករបស់អ្នកជំនាញការរុស្ស៊ីបានឲ្យដឹងថា នា​បច្ចុប្បន្ន
ប្រទេសទាំងពីរត្រូវការមានរបៀបទាក់ទងថ្មីមានគុណភាពជាងក្នុងទំនាក់ទំនង
សេដ្ឋកិច្ចពាណិជ្ជកម្មនិងទំនាក់ទំនងវិនិយោគ។ តាមបណ្ដាអ្នកជំនាញការថា ទិសអាទិភាពគឺការបង្កើតបណ្ដាមណ្ឌលពាណិជ្ជកម្មសេរីជាមួយវៀតណាមដែល​រុស្ស៊ីនឹងចូលរួមក្នុងក្របខ័ណ្ឌសម្ព័ន្ធភាពគយ ក៏ដូចជាអភិវឌ្ឍន៍បណ្ដាគំរោងការ​អាទិភាពបំពេញបន្ថែមចូលក្នុងបណ្ដាគំរោងការសហប្រតិបត្តិការដែលមានស្រាប់
សំដៅឆ្ពោះទៅការតុល្យភាពការយកចិត្តទុកដាក់និងផលប្រយោជន៍របស់ភាគី
ទាំងពីរ។ បណ្ដាអ្នកជំនាញការរុស្ស៊ីបានចាត់ទុកថា វៀតណាមបានមានគំរោងការ
ល្អ មុន​បង្អស់ទាក់ទិនដល់វិស័យប្រេងឧស្ម័ន ជាមណ្ឌលសហប្រតិបត្តិការសំខាន់​
រវាង​រុស្ស៊ីនិងវៀតណាម។ បណ្ដាអង្គភាពអាជីវកម្មវៀតណាមបានយកចិត្តទុក​ដាក់
ដល់​ការចូលរួមអាជីវកម្មនិងដឹកជញ្ជូនឧស្ម័នដុតរបស់រុស្ស៊ីមកវៀតណាម។ នា
បច្ចុប្បន្ន​បរិមាណទុនវិនិយោគរបស់រុស្ស៊ីចូលមកវៀតណាមជាប្រាក់ប្រមាណ៤
ពាន់លាន​ដុល្លារអាមេរិក ក្នុងពេលនោះពីវៀតណាមចូលទៅរុស្ស៊ីត្រឹមតែ៥រយលាន
ដុល្លារ​អាមេរិក។ តាមការវាយតំលៃរបស់អ្នកជំនាញការថា​ការអភិវឌ្ឍន៍ក្នុងវិស័យ
នេះ​មាន​ចរិតលក្ខណៈសកម្មនិងមានមូលហេតុគ្រប់គ្រាន់ដើម្បីជឿជាក់ថា​ ដល់ឆ្នាំ​២០២០បរិមាណទុនវិនិយោគទ្វេភាគីនឹងបានកើនឡើងជា២ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ