យថាទស្សន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAEU និងវៀតណាម

(VOVWORLD) - បណ្ដាតំណាងបានវាយតម្លៃថា កំណើនពាណិជ្ជកម្មមធ្យមជាប្រចាំឆ្នាំ រវាងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុបជាមួយវៀតណាមក្នុងដំណាក់កាលឆ្នាំ២០១១-២០១៥ ពេលដែលមិនទាន់មានកិច្ចព្រមព្រៀង EAEU – VN FTA ត្រឹម សម្រេចបាន៥%តែប៉ុណ្ណោះ ប៉ុន្តែតួរលេខនេះបានកើនឡើងដល់ទៅ៣០% នាបច្ចុប្បន្នក្រោយពីកិច្ចព្រមព្រៀងពោលខាងលើចូលជាធរមានកាលពីចុងឆ្នាំ២០១៦។
យថាទស្សន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAEU និងវៀតណាម - ảnh 1 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ (រូបថត៖ congthuong.vn)

  ក្រោយរយៈពេល៣ឆ្នាំចូលជាធរមានមក កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) បានចាប់ ផ្ដើមរួមវិភាគទានយ៉ាងសំខាន់ចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងក្រុមប្រទេស EAEU។ នេះគឺជាការវាយតម្លៃរបស់បណ្ដាឯកអគ្គរដ្ឋ ទូតនៃក្រុមប្រទេស EAEU និងតំណាងស្ថាប័នសមត្ថកិច្ចនានារបស់វៀត ណាម នៅក្នុងកិច្ចប្រជុំតុមូល រៀបចំឡើងកាលពីថ្ងៃទី១៨ ខែធ្នូ នៅរដ្ឋធានី ហាណូយ។

        បណ្ដាតំណាងបានវាយតម្លៃថា កំណើនពាណិជ្ជកម្មមធ្យមជាប្រចាំឆ្នាំ រវាងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុបជាមួយវៀតណាមក្នុងដំណាក់កាលឆ្នាំ២០១១-២០១៥ ពេលដែលមិនទាន់មានកិច្ចព្រមព្រៀង EAEU – VN FTA ត្រឹម សម្រេចបាន៥%តែប៉ុណ្ណោះ ប៉ុន្តែតួរលេខនេះបានកើនឡើងដល់ទៅ៣០% នាបច្ចុប្បន្នក្រោយពីកិច្ចព្រមព្រៀងពោលខាងលើចូលជាធរមានកាលពីចុងឆ្នាំ២០១៦។

        ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ សម្រេចបាន៣,៧ពាន់ លានដុល្លាអាមេរិក (គ្រោងនឹងឡើងដល់៥ពាន់លាន ដុល្លាអាមេរិកនាចុងឆ្នាំ)។ ប៉ុន្តែ ការពិតជាក់ស្ដែងនេះមិនទាន់សក្តិសមនឹង សក្ដានុភាពនិងឧត្តមភាពក្នុងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយ ប្រទេសទាំង៥ចំណុះ EAEU នៅឡើយទេ។ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេ ភាគីនាពេលខាងមុខ លោក Phan Huy Anh អ្នកជំនាញការនៃមន្ទីរទទួល បន្ទុកទីផ្សារទ្វីបអឺរ៉ុបនិងទ្វីបអាមេរិក ចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀត ណាម បានចាត់ទុកថា៖

        “ភាគីទាំងពីរត្រូវការខិតខំប្រឹងប្រែងលុបបំបាត់របាំងមិនមែនរដ្ឋាករហើយជួយសម្រួលដល់បែបបទរដ្ឋបាលនិងបែបបទគយ។ ក្នុងបញ្ហាបញ្ជាក់ ប្រភពដើមទំនិញ ត្រូវតែបញ្ជាក់ទំនិញរបស់គ្នាទៅវិញទៅមកលើវិស័យកសិ កម្ម។ រដ្ឋាភិបាលនិងក្រសួងឧស្សាហពាណិជ្ជកម្មនឹងបន្តជំរុញខ្លាំងនូវការ ជូនព័ត៌មានស្ដីពីកិច្ចព្រមព្រៀង ក៏ដូចជារៀបចំជំនួបធ្វើការជាមួយបណ្ដា សហគ្រាសដើម្បីដោះស្រាយការលំបាកសម្រាប់ពួកគេផងដែរ”។

        ចំណែកឯ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាមលោក Konstantin Vnukov បានចាត់ទុកថា៖  

       “សហគ្រាសនៃក្រុមប្រទេស EAEU ត្រូវស្វែងរកវិធីផ្សព្វផ្សាយព័ត៌មាន នៅវៀតណាម ដូចជាការរៀបចំសិក្ខាសាលាឯកទេស។ នាពេលកន្លងទៅ យើងបានរៀបចំពិព័រណ៍រុស្ស៊ីនៅវៀតណាម ហើយលទ្ធផលទទួលបានគឺ បណ្ដាកិច្ចសន្យាក្នុងតម្លៃ១០០លានដុល្លាអាមេរិកត្រូវបានចុះហត្ថលេខា។ បញ្ហាទីពីរគឺត្រូវបន្តលុបបំបាត់របាំងមិនមែនរដ្ឋាករ នាបច្ចុប្បន្នផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ