យថាទស្សនៃការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០១៥
|
យថាទស្សនៃការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) – តាមសមាគមន៍តម្បាញ់កាត់ដេរវៀតណាមបានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៤ តំលៃនៃការនាំចេញតម្បាញ់កាត់ដេររបស់វៀតណាមទៅទីផ្សារសហភាពអឺរ៉ុប (EU)
ទទួលបាន ៣,៤ ពាន់លានដុល្លាអាមេរិក កើនឡើង ១៧% បើប្រៀបនឹងឆ្នាំ ២០១៣។ សមាគមតម្បាញ់កាត់ដេរវៀតណាមបានវាយតំលៃថា៖ ក្នុងឆ្នាំ ២០១៥ បន្ទាប់ពី
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ត្រូវបានចុះហត្ថលេខា តំលៃនៃការនាំចេញតម្បាញ់កាត់ដេររបស់វៀតណាមទៅ
ទីផ្សារ EU គ្រោងទទួលបាន ៤ ពាន់លានដុល្លាអាមេរិក។ ក្នុងពេលនោះ គំរោងការណ៍ នាំចេញទំនិញសិប្បកម្មដំណាក់កាល ២០១០-២០១៥ ដែលក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទវៀតណាមបានអនុម័ត បានដាក់ចេញគោដៅទទួលបានតំលៃនៃការនាំចេញទំនិញសិប្បកម្មគ្រោងទទួលបាន ១,៦ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥
។ អាមេរិក EU និងជប៉ុនគឺជាបណ្ដាទីផ្សារនាំចូលទំនិញសិប្បកម្មប្រពៃណីរបស់វៀត
ណាម។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបាននាំចេញរាល់វិធានការជាក់ ស្តែងសំដៅជំរុញការនាំចេញមុខទំនិញពោលខាងលើ ក្នុងនោះប្រមូលផ្តុំទៅលើការ កសាងនិងអភិវឌ្ឍន៍តំបន់វត្ថុធាតិដើមចីរភាពនិងស្ថិរភាព ជាដើម៕