យថាទស្សន៍ដ៏ភ្លឺស្វាងក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងបែលហ្ស៊ិក

(VOVWORLD) - បណ្ដាអ្នកប្រាជ្ញនិងតំណាងសហគ្រាសដែលបានចូលរួមវេទិកាលើកនេះ សុទ្ធតែឯកភាពថា EVFTA និង EVIPA នៅពេលដែលបានអនុម័តនោះ នឹងនាំ មកនូវឱកាសអាជីវកម្មដែលមិនអាចរំលងបានចំពោះ សហគ្រាសនៃភាគីទាំងពីរ ហើយពួកគេត្រូវការត្រៀមរៀបចំធនធាននិងធនធានមនុស្ស ដើម្បីក្ដាប់ជាប់បាន នូវឱកាសនេះ។ 
យថាទស្សន៍ដ៏ភ្លឺស្វាងក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងបែលហ្ស៊ិក - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Vu Dai Thang ថ្លែងនៅវេទិកា (រូបថត៖ TTXVN)

  វេទិកាធុរកិច្ចវៀតណាម-Flanders ទើបតែបានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅនៅកំពង់ផែ Anvers ព្រះរាជាណាចក្របែលហ្ស៊ិក។ ព្រឹត្តិការណ៍នេះត្រូវ បានស្ថានទូតវៀតណាមប្រចាំ បែលហ្ស៊ិល ប្រទេសលុចសំបួ ក្រុមបេសកកម្មវៀត ណាមអមសហភាពអឺរ៉ុប (EU) រួមជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមួយចំនួន នៅតំបន់ Flanders សហការគ្នារៀបចំឡើង។ គោលដៅនៃវេទិកាគឺផ្គត់ផ្គង់ព័ត៌ មានអោយបានគ្រប់គ្រាន់ស្ដីពីឱកាសវិនិយោគនិងធ្វើអាជីវកម្មដែលកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិ យោគវៀតណាម-EU (IPA) នឹងនាំមកជូនបណ្ដាសហគ្រាសបែលហ្ស៊ិក នាពេល ដែលបានភាគីទាំងពីរអនុម័ត។

        បណ្ដាអ្នកប្រាជ្ញនិងតំណាងសហគ្រាសដែលបានចូលរួមវេទិកាលើកនេះ សុទ្ធតែឯកភាពថា EVFTA និង EVIPA នៅពេលដែលបានអនុម័តនោះ នឹងនាំ មកនូវឱកាសអាជីវកម្មដែលមិនអាចរំលងបានចំពោះសហគ្រាសនៃភាគីទាំងពីរ ហើយពួកគេត្រូវការត្រៀមរៀបចំធនធាននិងធនធានមនុស្ស ដើម្បីក្ដាប់ជាប់បាន នូវឱកាសនេះ។ ប្រការនេះនឹងរួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ ទំនងសហប្រតិបតិ្តការវៀតណាម-បែលហ្ស៊ិក ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

        ក្នុងក្របខ័ណ្ឌនៃវេទិកានេះដែរ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើ គម្រោងសហប្រតិបតិ្តការរវាងក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាមជាមួយ ក្រសួងគមនាគមន៍សាធារណៈការតំបន់ Flanders៕

ប្រតិកម្មទៅវិញ

ផ្សេងៗ