យថាទស្សន៍ដ៏ភ្លឺស្វាងសម្រាប់ការតាក់តែងសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង Brexit ដែលត្រូវបាន EU អនុម័ត
(VOVWORLD) -មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា យថាទស្សន៍ក្នុងសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលសហភាព អឺរ៉ុប (EU) នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងព្រុចសែល បានក្លាយទៅជា "ភ្លឺស្វាង" ថែមទៀត ខណៈដែលដំណើរការចរចា Brexit បានឈានចូលដំណាក់កាលដ៏សំខាន់។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (ស្តាំ) ជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកនៅថ្ងៃទី ២៤ខែវិច្ឆិកា។ (THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ក្នុងនោះ មានគ្រោះអាសន្នមួយ ដែលគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះគឺត្រូវបានលុបចោល បន្ទាប់ពីប្រទេសអង់គ្លេសនិងប្រទេសអេស្ប៉ាញនាថ្ងៃទី ២៤ ខែវិច្ឆិកា ទទួលបានកិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុបស្ដីពីទឹកដី Gibraltar។ បន្ទាប់មក ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ក៏បានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យអនុម័តលើសេចក្ដីព្រាងនេះផងដែរ។
ក្នុងលិខិតមួយដែលផ្ញើទៅកាន់សមាជិកនៃក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ដែលជាអធិតបតីកិច្ចប្រជុំនេះ បានឲ្យដឹងថា លោកនឹងផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិក EU ឲ្យអនុម័តលើកិច្ចព្រមព្រៀង Brexit នេះផងដែរ៕