យថាទស្សន៍ថ្មីសម្រាប់ការចរចាររវាងអង់គ្លេសនិង EU

(VOVWORLD) - ការចរចាអំពីទំនាក់ទំនងពាណិជ្ជកម្មក្រោយ Brexit រវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប (EU) បានបន្តប្រព្រឹត្តទៅនៅទីក្រុង ឡុងដ៍នាថ្ងៃទី ២៩ ខែវិច្ឆិកា ក្នុងនោះសិទ្ធិធ្វើនេសាទនៅតែជាបញ្ហាគន្លឹះក្នុងកិច្ចចរចារនេះ។
យថាទស្សន៍ថ្មីសម្រាប់ការចរចាររវាងអង់គ្លេសនិង EU - ảnh 1 ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុបលោក Michel Barnier ( ឈរនៅទី៣ខាងស្តាំ) បានមកដល់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសកាលពីថ្ងៃទី ២៨ ខែវិច្ឆិការ ឆ្នាំ២០២០។ (រូបថត៖ THX / VNA)

យោងតាមសារព័ត៌មាន Daily Telegraph បានឲ្យដឹងថា សហភាពអឺរ៉ុបហាក់ដូចជាកំពុងរៀបចំដើម្បីទទួលស្គាល់អធិបតេយ្យភាពរបស់អង់គ្លេសជាផ្លូវការចំពោះដែនសមុទ្ររបស់អង់គ្លេស ហើយក៏មានបំណងធ្វើសម្បទានលើបញ្ហាធ្វើនេសាទផងដែរ។

ជាកស្តែង សហភាពអឺរ៉ុបត្រូវបានគេចាត់ទុកថាបានទទួលយកសំណើរបស់ចក្រភពអង់គ្លេសស្តីពីរយៈពេលអន្តរកាលមួយចំពោះសិទ្ធិធ្វើនេសាទក្រោយពីថ្ងៃទី ១ ខែមករាប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយស្តីពីពេលវេលាពេលនេះ ដែលត្រូវអូសបន្លាយក្នុងរយៈពេលយូរប៉ុន្មាននោះទេ ឬវានឹងប្រតិបត្តិការយ៉ាងដូចម្តេចផងដែរ។

រយៈពេលអន្តរកាលនេះ នឹងជួយឲ្យអង់គ្លេសមានពេលវេលាដើម្បីពង្រីកក្រុមនាវារបស់ខ្លួនសម្រាប់ការនេសាទស្របតាមកូតាថ្មី និងមានពេលវេលាបន្ថែមទៀតសម្រាប់ប្រជានេសាទអាចសម្របខ្លួនចំពោះសមាមាត្រនៃការនេសាទត្រីនៅក្នុងដែនសមុទ្ររបស់អង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ