យថាទស្សន៍នៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

(VOVWORLD) - ច្រកទ្វារអេឡិចត្រូនិកនៃទីក្រុងម៉ូស្គូបានដកស្រង់មតិរបស់បណ្ដាអ្នកជំនាញនៃមជ្ឈមណ្ឌល Mosprom ចំណុះមន្ទីរវិនិយោគនិងគោលនយោបាយឧស្សាហកម្មម៉ូស្គូ បានព្យាករណ៍ថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ វៀតណាមនឹងជាទីផ្សារមួយក្នុងចំណោម ទីផ្សារអភិវឌ្ឍន៍ដ៏ស្វាហាប់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ 

យថាទស្សន៍នៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ីលោក Dang Minh Khoi។ (រូបថត៖ VNA)
ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានជាផ្លូវការនៃទីក្រុងម៉ូស្គូ (រុស្ស៊ី) កាលពីថ្ងៃទី២ ខែមីនា បានប្រកាសតួរលេខបូកសរុបការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងទីក្រុងម៉ូស្គូជាមួយ វៀតណាមក្នុងឆ្នាំ២០២១។ តាមនោះ ទំហំនាំចូលនាំចេញរវាងរដ្ឋធានីរបស់រុស្ស៊ីជា មួយខេត្តក្រុងនានារបស់វៀតណាមសម្រេចបានទឹកប្រាក់ចំនួន៣,៩ពាន់លានដុល្លា អាមេរិក កើនឡើង៣៦%បើធៀបនឹងឆ្នាំ២០២០។
ច្រកទ្វារអេឡិចត្រូនិកនៃទីក្រុងម៉ូស្គូបានដកស្រង់មតិរបស់បណ្ដាអ្នកជំនាញនៃមជ្ឈមណ្ឌល Mosprom ចំណុះមន្ទីរវិនិយោគនិងគោលនយោបាយឧស្សាហកម្មម៉ូស្គូ បានព្យាករណ៍ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ វៀតណាមនឹងជាទីផ្សារមួយក្នុងចំណោម ទីផ្សារអភិវឌ្ឍន៍ដ៏ស្វាហាប់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អ្នកជំនាញនៃ Mosprom បានវាយតម្លៃថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) បានបង្កលក្ខណៈងាយស្រួលសម្រាប់ ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងរុស្ស៊ីនិងវៀតណាម អនុវត្តន៍ជាក់ស្ដែងនូវកិច្ចសហ ប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការជួញដូរសាធារណៈ ការពារភាព ប្រកួតប្រជែងនិងកម្មសិទ្ធិបញ្ញារបស់អ្នកនាំចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ