យថាទស្សន៍វិជ្ជមានសម្រាប់ទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤

(VOVWORLD) - នាថ្ងៃទី ១៧ ខែមករា ក្រុមហ៊ុន Outbox ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារនិងវិភាគទិន្នន័យទេសចរណ៍ឈានមុខគេនៅវៀតណាមបានចេញផ្សាយរបាយការណ៍វិភាគ "ទិដ្ឋភាពទេសចរណ៍វៀតណាមឆ្នាំ ២០២៤" ដែលបញ្ជាក់ថា ចំនួនអ្នកដំណើរអន្តរជាតិទៅកាន់វៀតណាមត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំនេះ។

យោងតាមរបាយការណ៍នេះ ផ្នែកអាកាសចរណ៍របស់វៀតណាមបានងើបឡើងវិញគួរឱ្យចាប់អារម្មណ៍បន្ទាប់ពីបានបន្ធូរបន្ថយការរឹតបន្តឹងដំណើរទេសចរណ៍ដោយសារតែជំងឺ COVID-១៩ នៅទាំងក្នុងនិងក្រៅប្រទេស។ វៀតណាមក៏បានក្លាយជាទីផ្សារអាកាសចរណ៍ដែលស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សបំផុតលើពិភពលោក ហើយត្រូវបានរំពឹងថានឹងក្លាយជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតទី ៥ នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣៥។

យថាទស្សន៍វិជ្ជមានសម្រាប់ទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤ - ảnh 1Ba Na Hills (Da Nang) គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរ។ ប្រភព៖ Vietravel

លើសពីនេះទៀត ទោះបីជាមានបញ្ហាប្រឈមនៅឆ្នាំ ២០២២ និងការកើនឡើងថ្លៃដើមប្រតិបត្តិការកាលពីឆ្នាំមុនក៏ដោយ ក៏ផ្នែកសណ្ឋាគាររបស់វៀតណាមបានបង្ហាញពីភាពធន់របស់ខ្លួន។ ជាមួយនឹងសញ្ញាទាំងនេះ ទិដ្ឋភាពទេសចរណ៍របស់វៀតណាមក្នុងឆ្នាំនេះត្រូវបានព្យាករណ៍ថា នឹងមានតម្រូវការខ្ពស់ស្របតាមនិន្នាការសំខាន់ៗដូចជា៖ ទេសចរណ៍រួមបញ្ចូលជាមួយការឆ្លងបទពិសោធន៍ សុខភាព អេកូឡូស៊ី និងកីឡា។

ទាក់ទិននឹងសមិទ្ធិផលរបស់ទេសចរណ៍វៀតណាមក្នងុឆ្នាំ២០២៣ តំណាង Outbox Company បានចែករំលែកថា ទេសចរណ៍វៀតណាមមានការងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាមួយនឹងចំនួនភ្ញៀវអន្តរជាតិកើនឡើងរហូតដល់ ១២,៥៩ លាននាក់ កើនឡើងជិត ៤ ដងបើធៀបនឹងឆ្នាំ ២០២២។ ចំណុចលេចធ្លោនៃទេសចរណ៍វៀតណាម កាលពីឆ្នាំមុនគឺជាភាពចម្រុះនៃប្រភពភ្ញៀវអន្តរជាតិមកកាន់វៀតណាម ពីទីផ្សារកំពុងរីកចម្រើនរហូតដល់ទីផ្សារខ្នាតតូច។ ជាក់ស្តែង ឥណ្ឌាបានលេចចេញជាទីផ្សារដ៏គួរឲ្យទាក់ទាញសម្រាប់ទេសចរណ៍វៀតណាម។ ក្រុមហ៊ុន Outbox បានប៉ាន់ប្រមាណថា ប្រសិនបើទេសចរណ៍វៀតណាមពង្រឹងវិធានការដើម្បីធ្វើអាជីវកម្មទីផ្សារនេះ តាមរយៈការបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ ការកែសម្រួលសេវាកម្ម វានឹងបង្កើតភាពទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកវៀតណាមកាន់តែច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ