យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលមធ្យមនិងរយៈពេលវែងនៅតែមានសញ្ញាវិជ្ជមាន
(VOVWORLD) - យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអោយដឹងថា នៅក្នុងបរិបទជំងឺរាតត្បាតសកលកូវីដ១៩ (COVID-19) កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានរំពឹងថានឹងសម្រេចបាន ១,៨% ក្នុងឆ្នាំ ២០២០ និងកើនឡើងដល់ ៦,៣% ក្នុងឆ្នាំ២០២១។ យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលមធ្យមនិងរយៈពេលវែង នៅតែមានសញ្ញាវិជ្ជមាន។
យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលមធ្យមនិងរយៈពេលវែងនៅតែមានសញ្ញាវិជ្ជមាន (ប្រភព៖ tapchitaichinh.vn) |
វាយតម្លៃចំពោះកំណើនសេដ្ឋកិច្ចរបស់ ADB លោកសេដ្ឋកិច្ចវិទូ Nguyen Bich Lam អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិបានមានប្រសាសន៍ថាការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមរបស់ធនាគារអភិវឌ្ឍន៍អាស៊ីគឺសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចវៀតណាម ក៏ដូចជាសមស្របនឹងការប៉ាន់ស្មានរបស់ អគ្គនាយកដ្ឋានស្ថិតិផងដែរ។ នៅក្នុងសម័យប្រជុំនៃរដ្ឋាភិបាល ប្រចាំខែសីហាឆ្នាំ២០២០ កន្លងមក ក្រសួងផែនការនិងវិនិយោគវៀតណាម បានរាយការណ៍ទៅ រដ្ឋាភិបាលអំពីការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២០ នឹងសម្រេចបានពី ២ ទៅ ៣% ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងបើកចំណាយទុនរវិនិយោគសាធារណៈ ព្រមទាំងកែលម្អបរិយាកាសធុរកិច្ចក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ ក៏ដូចជាសម្រាប់បណ្តាឆ្នាំបន្តទៀតផងដែរ។ ក្រៅពីនេះ សេដ្ឋកិច្ចវៀតណាមក៏នឹងទទួលបានអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ដែលត្រូវបានចាត់ទុកថាជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម លើវិស័យកសិកម្ម ជលផល និងឧស្សាហកម្មផងដែរ៕