យថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមនិងតួនាទីរបស់រដ្ឋាភិបាលច្នៃប្រឌិត

យថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមនិងតួនាទីរបស់រដ្ឋាភិបាលច្នៃប្រឌិត - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc

(VOV)_​​នាព្រឹកថ្ងៃទី១៦មិនា នៅទីក្រុងហាណូយ ​បានប្រព្រឹត្តទៅ​សិក្ខាសាលា​វិទ្យា
សាស្ត្រស្ដីអំពី​៖ យថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមនិងតួនាទី​របស់រដ្ឋាភិបាលច្នៃ
ប្រឌិត ក្នុងការងារសុក្រិតបែបបទនិងបរិស្ថានអាជីវកម្ម។ ​អង្គសន្និសីទបានអះអាង
ថា៖ ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ​ដោយតភ្ជាប់ជាមួយរូបសណ្ឋានកំ
ណើន ជាភារកិច្ចស្នូល ក្នុងដំណាក់កាល ​២០១៦-២០២០ និងការកសាងរដ្ឋច្នៃប្រឌិតជា
ជំហានលោតផ្លោះ ដើម្បី​អនុវត្ត​។ ក្នុងឆ្នាំកន្លងទៅ វៀតណាមទទួលបានលទ្ធផលមួយ
ចំនួន ជាពិសេសគឺក្នុង​ការអនុវត្តភារកិច្ចកំណែទម្រង់ខឿនសេដ្ឋកិច្ច ដោយតភ្ជាប់
ជាមួយរូបសណ្ឋាន​កំណើន និងចាត់ទុកការកសាងរដ្ឋច្នៃប្រឌិតជាសេចក្ដីប្រកាសធ្វើ
សកម្មភាព​របស់រដ្ឋាភិបាលដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ