យថាទស្សសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី

(VOV) – ក្នុងឱកាសដំណើរទស្សកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ៦ និងទី ៧
វិច្ឆិកា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានឆ្លើយ សម្ភាសន៍ជាមួយបណ្ដាស្ថានប័នសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ី។ នាយក
រដ្ឋមន្ត្រី Dmitry Medvedev បានឲ្យដឹងថា៖ គោលដៅនៃដំណើរទស្សកិច្ចនៅ វៀតណាមលើកនេះគឺសំដៅពង្រឹងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងមិត្តភាពយ៉ាង ជិតស្និតរវាងរុស្ស៊ីនិងវៀតណាម។ នាយករដ្ឋមន្ត្រី Medvedev បានឲ្យដឹងទៀតថា៖ បញ្ហាសេដ្ឋកិច្ចតត្រូវបានប្រមូលផ្តុំពិភាក្សារ។ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ
ប្រេងឧស្ម័ន្ធរវាងរស្ស៊ីនិងវៀតណាម នាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev បាន
ឲ្យដឹងថា៖
“ខ្ញុំគិតថា៖ យថាទស្សសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធគឺធំធេង។ យើងត្រូវ បើកទូលាយបណ្ដាទិសសហប្រតិបត្តិការថែមទៀត ពិសេសគឺ វិស័យបច្ចេកទេស ខ្ពស់និងរូសណ្ឋានផ្តល់ថាមពល-ឥន្ធនៈ។ ប្រសិនបើ យើងប្រមូលផ្តុំទៅលើវិស័យ សហប្រតិបត្តិការនេះ នោះ លទ្ធផលនឹងទទួលបានគឺធំធេង។ នាអនាគត យើងអាចផ្តល់ឲ្យគ្នាឧស្ម័ន្ធដុត។ នេះគឺជាបញ្ហាដែលមិត្តភិក្តវៀតណាមក៏យកចិត្ត
ទុកដាក់ដែរ។”
នាពេលខាងមុខ វៀតណាមនឹងចាប់ផ្ដើមបណ្ដាការចរចារអំពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពពន្ធដារុស្ស៊ី-បែឡារូស-កាហ្សាក់ស្តង់
នាយករដ្ឋមន្ត្រីរុស្ស៊ីបានចាត់ទុកថានេះជារបៀបសហប្រតិបត្តិការពោពេញទៅ
ដោយយថាទស្សន៍រវាងប្រទេសទាំង៤អនុញាត្តឲ្យបណ្ដាប្រទេសសហការធ្វើ
សកម្មភាពក្នុងការរៀបចំផែនការនិងអនុវត្តគោលនយោបាយសេដ្ឋកិច្ច។នេះជា
ដំណើរទស្សនកិច្ចនៅវៀតណាមលើកទី២របស់នាយករដ្ឋមន្ត្រី Medvedev។ ដំណើរទស្សនកិច្ចមានអត្ថន័យដ៏សែនសំខាន់ ក្នុងកាលៈទេសៈវៀតណាមនិង
សហព័ន្ធរុស្ស៊ីទើបនឹងបានលើកកំរិតទំនាក់ទំនងឡើងកំរិតដៃគូរយុទ្ធសាស្ត្រ
លើគ្រប់វិស័យ។ មុននោះនាខែតុលាឆ្នាំ២០១០ លោក Medvedev បានអញ្ចើញ
មកបំពេញទស្សនកិច្ចនៅវៀតណាមលើថានៈជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី៕

យថាទស្សសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ៖ "យថាទស្សសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធគឺធំធេង។" (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ