យុទ្ធជនចំនួន៣ម៉ឺននាក់ចេញដំណើរក្នុងយុទ្ធនាការនិទាឃរដូវស្ម័គ្រចិត្ត២០១៨

(VOVWORLD) -នាព្រឹកថ្ងៃទី១៤មករា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីចេញដំណើរយុទ្ធនាការនិទាឃរដូវស្ម័គ្រចិត្ត២០១៨ ដោយមានការចូលរួមរបស់យុទ្ធជនចំនួន ៣ម៉ឺននាក់ មកពីសាលានានា វិទ្យាស្ថានមួយចំនួននិងអនុវិទ្យាល័យលើទូទាំងទីក្រុង។

យុទ្ធនាការ នេះបានឆ្ពោះទៅការថែទាំវីរៈអ្នកម្តាយវៀតណាម ចលនានិស្សិត គ្រួសារគោលនយោ បាយ កុមារកំព្រា ពិការ និងបុគ្គលដែលមានស្ថានភាពលំបាកលើទូទាំងទីក្រុងក៏ដូចជា តំបន់កោះសមុទ្រ ។ មិត្ត Le Tan Luc យុទ្ធជនម្នាក់ចូលរួមនិទាឃរដូវស្ម័គ្រចិត្ត២០១៨ បានឲ្យដឹងថា៖

        “ខ្ញុំចូលរួមយុទ្ធនាការនិទាឃរដូវស្ម័គ្រចិត្តបានច្រើនឆ្នាំហើយ តាមនោះខ្ញុំ សប្បាយណាស់នៅពេលដែលបានចុះមូលដ្ឋានជាមួយបងប្អូន មាមីង ជួយពួគគាត់ ត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណី។ ទាំងអស់នេះមិនមែនជាការសប្បាយរបស់ ខ្ញុំនេះឯង គឺជាក្តីសប្បាយរបស់និស្សិតទីក្រុងទាំងអស់។ ឆ្លងកាត់កម្មវិធីនេះជួបឲ្យ យើងខ្ញុំមានការយល់បន្ថែមអំពីជីវភាពរស់នៅផងដែរ”។

        យុទ្ធនាការនេះនឹងអូសបន្លាយដល់ថ្ងៃទី១១កុម្ភៈឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ